adverise with khmeread Image %287%29

ឃាត់ជនសង្ស័យ៥នាក់ពាក់ព័ន្ធ បទល្មើសគ្រឿងញៀននៅខណ្ឌឫស្សីកែវ

    ភ្នំពេញ ៖ ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងប៉ូលិសខណ្ឌឫស្សីកែវចាប់ខ្លួនជាបន្តបន្ទាប់នាវេលាមោ៉ង ៣កន្លះរសៀល ថ្ងៃទី៤ធ្នូ ២០១៥ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ជួរមាត់ទន្លេ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដោយដកហូតវត្ថុតាង១ចំនួន។

    ប៉ូលិសនិយាយថា ជនសង្ស័យ៤នាក់ ក្នុងនោះមាន ១-ឈ្មោះឡឹប សាឡេះ ភេទប្រុស អាយុ៣៥ឆ្នាំ២-ឈ្មោះហ៊ឹម ម៉ាត់ហ្សូត ភេទប្រុស អាយុ២៧ឆ្នាំ៣-ឈ្មោះសុខ ភក្ត្រា ភេទប្រុស អាយុ៣១ឆ្នាំនិង៤-ឈ្មោះឆាយ ស្រីនាង ភេទស្រី អាយុ២២ឆ្នាំ។ ក្រៅពីនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន÷1-គ្រឿងញៀនចំនួន២កញ្ចប់  2-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន 3-ដាវកែច្នៃចំនួន២ និង4-ស្លាកលេខម៉ូតូចំនួន២។

    ប៉ូលិសបន្តថា ក្រោយពីចាប់មនុស្ស៤នាក់ហើយ. ប៉ូលិសប៉ុស្តិ៍ច្រាំងចំរេះ២ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៤ដដែល ក៍បានបើកកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្តែងករណីជួញដូរគ្រឿងញៀន មួយករណីផ្សេងទៀត នៅចំណុចផ្ទះ២៩៨ ផ្លូវ៥១៩ ក្រុមទី៤ ភូមិទួលគោក សង្កាត់ទួលសង្កែ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះខាន់ យ៉ត់ ភេទប្រុស អាយុ២៥ឆ្នាំ ។ ក្រៅពីនោះដកហូតបានវត្ថុតាងមួយចំនួនរួមមានគ្រឿងញៀនចំនួន៣កញ្ចប់,ឧបករណ៍ប្រើប្រាស់ គ្រេឿងញៀនមួយចំនួននិងដាវកែច្នៃចំនួន១ ។

   បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌឫស្សីកែវ ៕

 

adverise with khmeread

មតិយោបល់