adverise with khmeread 0

កែវ​យឺត​យក្ស​របស់​ពិភពលោក​បំពាក់​កញ្ចក់​រួចហើយ​និង​ត្រៀម​ហោះ​ទៅ​ទី​អវកាស​ក្នុង​ឆ្នាំ​២០១៨

​    ​កែវ​យឺត​យក្ស James Webb ត្រូវបាន​ពណ៌នា​ថា​ជា "​ម៉ាស៊ីន​ពេលវេលា​" ដែល​អាចជួយ​ដោះស្រាយ​រាល់​អា​ថ៍កំ​បាំង​នៃ​ចក្រវាល​របស់​យើង​។ 

​    ​នៅពេល​គេ​ដាក់​វា​ដំណើរការ​ក្នុង​ឆ្នាំ​២០១៨ វា​នឹង​ក្លាយជា​កែវ​យឺត​ខ្លាំង​បំផុត និង​ធំ​បំផុត​របស់​ពិភពលោក ដែល​អាច​ឆ្លុះ​ត្រឡប់​ទៅ​អតីតកាល ២០០ លាន​ឆ្នាំមុន បន្ទាប់ពី​កែវ​យឺត Big Bang​។ 

​    ​សព្វថ្ងៃ ក្រុម​វិស្វករ​របស់​អង្គការ​ណា​សា​ក្នុង​ទីក្រុង​ម៉ា​រី​លែ​ន​បាន​ដំឡើង​កញ្ចក់​ចុងក្រោយ​នៃ​ឧបករណ៍​ដ៏​ធំ​សម្បើម​មួយ​នេះហើយ ដែល​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​បន្ទាប់ពី​ប្រើពេល​ផលិត​អស់​ជាង​មួយ​ទសវត្សរ៍​កន្លងមក​។ 

​    ​លោក ច​ន ហ្គ្រា​ន់​ស្វៀ​ល (John Grunsfeld) អ្នករដ្ឋបាល​រង​នៅ​អង្គការ​ណា​សាបាន​និយាយថា "​ក្រុម​វិស្វករ​បាន​កំពុងធ្វើការ​ដោយ​គ្មាន​ការនឿយហត់​ដើម្បី​ដំឡើង​កញ្ចក់​សឹងតែ​ល្អឥតខ្ចោះ​មិនគួរ​ឱ្យ​ជឿ​នេះ ដែល​វា​នឹង​ផ្តោតលើ​ការពិត​នៃ​បរិយាកាស​លើ​ភព​ដែល​លាក់កំបាំង ដួងតារា​ដែល​បង្កើត​តំបន់​នានា​ក្រៅ​អាកាស និង ការចាប់ផ្តើម​ដំបូងបង្អស់​នៃ​ចក្រវាល​"​។ 

​    ​លោក​បន្តថា "​ជាមួយនឹង​កញ្ចក់​ត្រូវបាន​បំពាក់​រួចរាល់ យើង​នឹង​បោះជំហាន​កាន់តែ​កៀក​នឹង​ការអង្កេត​មើល​ប្រកបដោយ​ទំនុកចិត្ត​មួយ ដែល​នឹង​ដោះស្រាយបាន​រាល់​អា​ថ៍កំ​បាំង​នានា​របស់​ចក្រវាល​"​។ 

​    ​ដោយ​ប្រើប្រាស់​ដៃ​រ៉ូ​បូត​តាម​គំរូ​ម៉ាស៊ីន​ដែលមាន​ក្រ​ញ៉ាំ ក្រុម​ស្រាវជ្រាវ​បាន​ដំឡើង​យ៉ាង​ល្អិតល្អន់​នូវ​រាល់​បំណែក​កញ្ចក់​ដំបូងៗ​របស់​កែវ​យឺត Webb ឱ្យទៅជា​សំណង់​កែវ​យឺត​ដ៏​ធំ​មួយ​។ 

​    ​បំណែក​កញ្ចក់​រាង​ឆកោន​នីមួយៗ​មាន​ប្រវែង​កាត់​ទទឹង​ត្រឹមតែ ១,៣ ម៉ែត្រ​ប៉ុណ្ណោះ ពោល​មាន​ទំហំ​ប្រហែល​តុ​កាហ្វេ​មួយ​ប៉ុណ្ណោះ និង​មាន​ទម្ងន់​ប្រមាណ ៤០ គីឡូក្រាម​។

 

​    ​នៅពេល​ដាក់​ចូលទៅ​ទី​អវកាស​បានសម្រេច បំណែក​កញ្ចក់​ទាំង ១៨ បន្ទះ​នេះ​នឹង​ធ្វើការ​ជាមួយគ្នា​ជា​កញ្ចក់​ធំ​មួយ​ដែលមាន​ប្រវែង​អង្កត់ផ្ចិត ៦,៥ ម៉ែត្រ​។ 

​     កែវ​យឺត Webb ត្រូវគេ​រំពឹងថា​នឹងមាន​កម្លាំង​ខ្លាំង​ជាង​កែវ​យឺត​មុន ឈ្មោះថា Hubble ដល់​ទៅ ១០០ ដង និង​ធំ​ជាង ៣ ដង​។ កែវ​យឺត​នេះ​នឹងសិក្សា​រាល់​ដំណាក់កាល​នីមួយៗ​នៃ​ប្រវត្តិសាស្ត្រ​របស់​ចក្រវាល រួមទាំង​ពន្លឺ​ដំបូង​របស់​ចក្រវាល ការកកើត​ប្រព័ន្ធ​សុរិយគតិ​ដែលមាន​សមត្ថភាព​ទ្រទ្រង់​ជីវិត​លើ​ភព​នានា​ដូចជា​ផែនដី និង ការវិវត្តន៍​នៃ​ប្រព័ន្ធ​សុរិយគតិ​របស់​យើង​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់