លោក Arsene Wenger បង្ហើប​ប្រាប់​ពី​លទ្ធភាព​ផ្ទេរ Riyad Mahrez ពី​ក្លឹប Leicester

    ​លោក Arsene Wenger បាន​សារភាពថា ក្លឹប Arsenal បាន​ចាប់អារម្មណ៍​ចង់​ផ្ទេរ​កីឡាករ Riyad Mahrez ពី​ក្លឹប Leicester។ គ្រូបង្វឹក​រូបនេះ​បាន​អះអាង​ផងដែរ​ថា ក្រុម​កាំភ្លើង​ធំ Arsenal ប្តេជ្ញាចិត្ត​រក្សាទុក​កីឡាករ Mesut Ozil និង Alexis Sanchez នៅ​រដូវក្តៅ​នេះ ខណៈពេល​លោក​សន្យាថា អ្នក​ទាំងពីរ​នឹងមិន ធ្វើ​ឲ្យ​ក្រុម​ចុះខ្សោយ​ទេ បើទោះបីជា​ខកខាន​មិនបាន​លេង​នៅ CL ក៏ដោយ​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​ពិតជា​សម្លឹង​ឃើញ Mahrez បន្ទាប់ពី​កីឡា ករ​រូបនេះ​សុំ​ចាក​ចេញពី​ក្លឹប Leicester​។ លោក Wenger បាន​និយាយថា “​យើង ទាន់​មិនបាន​ដាក់សំណើ​នៅឡើយ​ទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​ចូលចិត្ត​កីឡាករ​រូបនេះ​។ ខ្ញុំ​គិតថា គាត់​មាន​ឥទ្ធិពល​ច្រើន នៅពេល Leicester លើក​ពាន​ជើងឯក​”៕

adverise with khmeread