លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich មាន​ទំនុកចិត្ត​ក្នុងការ​ទទួលបាន Alexis Sanchez

    ​ក្លឹប​យក្ស​អាល្លឺម៉ង់​ក្លឹប Bayern Munich កំពុង​តែមាន​ទំនុកចិត្ត​យ៉ាងខ្លាំង ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ Alexis Sanchez ពី​Arsenal ។ Bayern បាន​ចរចា​ជាមួយ​តំណាង​របស់ Sanchez យូរ​មកហើយ នឹង​ត្រៀមខ្លួន​ដាក់សំណើ​ដែលមាន​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់​។ 

​កីឡាករ​វ័យ​២៨​រូបនេះ​នៅសល់​កិច្ចសន្យា​មួយឆ្នាំ​ទៀត​ក្នុង​កិច្ចសន្យា​ជា មួយ Arsenal​។ ហើយ Arsenal បាន​សន្យា​ផ្តល់ប្រាក់​ឈ្នួល​២៧៥.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ឲ្យ Sanchez បន្ត​អនាគត​ជាមួយ​ខ្លួន​។ ប៉ុន្តែ Arsenal ពិត ជាមាន​ការលំបាក​ក្នុងការ​រក្សាទុក​ខ្សែប្រយុទ្ធ​រូបនេះ​។​

​    ​ក្លឹប Chelsea និង Man City ក៏​ចាប់អារម្មណ៍ Sanchez ផងដែរ ប៉ុន្តែ Arsenal បាន​ប្តេជ្ញា​នឹងមិន​លក់​ខ្សែប្រយុទ្ធ​រូបនេះ​ទៅ​ឲ្យ​ក្លឹប​ដែលជា​គូប្រជែង​នៅ EPL ទេ​។ Bayern Mun​ich ស្ថិតក្នុង​ជំហរ​ច្បាស់លាស់​ក្នុងការ​ផ្ទេរ ប្រសិនបើ Arsenal សម្រេចចិត្ត​លក់ Sanchez ៕

adverise with khmeread