adverise with khmeread 1

ឡាន​ដឹក​ដី​បុក​ឡាន​ទួរីស​ជ្រុល​បុក​ម៉ូតូ​២​គ្រឿង​របួស​៥​នាក់ ​(​មាន​វីដេអូ​)

     កណ្តាល ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត បុក​រថយន្ត ខ្ទាត​បុក​ម៉ូតូ​០២​គ្រឿង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់​និង​ស្រាល​២​នាក់ កាលពី​វេលា​ម៉ោង ៦​និង​៤៥​នាទី​ព្រឹក ថ្ងៃទី ៥​កុ​ម្ភះ​ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​២២-២៣ ចំណុច ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃខែ​ឆ្នាំ និង​វេលា​ខាងលើ  មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​តួ​រី​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-8013 និង​រថយន្ត​ប៉ែន​ដឹក​ដី​ស្លាក​លេខ តាកែវ 3A-1817 (​អ្នកបើកបរ​គេចខ្លួនបាត់​) ទិសដៅ​ច្រាស់ទិស​គ្នា​លើផ្លូវ​លេខ​៣​គីឡូម៉ែត្រ​២២-២៣​ភូមិ​កំពង់​ទូល ឃុំ​អន្លង់​រមៀត បណ្តាលអោយ​រងរបួស​ធ្ងន់​២​នាក់​នៅ​កន្លែង និង​របួសស្រាល​៥​នាក់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​ប៉ូលិស​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​។​

    ប៉ូលិស​បន្តថា គ្រោះថ្នាក់​ន​បង្កដោយ​រថ​យន្ត​បែន​ដឹក​ដី​បាន​បើក​បុក​រថយន្ត​តួ​រី​ស ហើយ​ខ្ទាត​មក​បុក​ម៉ូតូ ២​គ្រឿង​ទៀត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់​និង​ស្រាល​៣​នាក់ ។ ចំពោះ​ជនរងគ្រោះ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​រុស្ស៊ី ៕​

 

adverise with khmeread

មតិយោបល់