adverise with khmeread Untitled 1

អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់​ចោរលួច​ម៉ូតូ​ម្នាក់​

  ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ទៀត​ត្រូវបាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​កាលពី​ម៉ោង​១២​និង​១៥​នាទី ថ្ងៃទី​៥​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥ ចំណុច​ផ្លូវ​៤៧ មុខ​វិទ្យាល័យ​ហ៊ុនសែន​វត្តភ្នំ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

    ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​បន្ទាប់ពី​មាន​ករណី​លួច​ម៉ូតូ ដោយយោង​តាម​ពាក្យបណ្តឹង​ផ្ទាល់មាត់​រប​ស់​ឈ្មោះ ហុក ឌី​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​សន្តិសុខ ដែល​បាន​បាត់​ម៉ូតូ​០១​គ្រឿង​ម៉ាក YAMAHA SERUIS​ពណ៌​ខ្មៅ​លាយ​ក្រហម គ្មាន​ស្លាក​លេខ កាលពី​យប់​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​១​និង​៣០​នាទី​កន្លងទៅ​។​

   មន្ត្រី​អាវុធ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ហង្ស តារា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​ផ្ទះជួល ផ្លូវ​បេតុង ម្តុំ​ផ្សារ​ឯករាជ្យ និង​ដកហូត​ម៉ូតូ​០១​គ្រឿង​ម៉ាក​YAMAHA SERUIS ស្លាក​លេខ ភ្នំពេញ​1S-6229​។​

  ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ប្រាប់ថា គេ​បាន​ទិញ​ម៉ូតូ​ខាង​លេ​ី​នេះ​ពី​ឈ្មោះ ចាន់ នៅ​ចំណុច​ទីតាំង​លេង​ហ្គេម​បាញ់​ត្រី ម្តុំ​ផ្លូវ​រថ​ភ្លេ​ី​ង​ផ្លូវ​៧០ រយ​:​ពេល​១​ខែ​មក​
​ហើយ​ក្នុង​តំលៃ​៣០០$ ហើយ​គ្មាន​ធ្វើលិខិត​ស្នាម​អ្វី​ទាំងអស់​។​

    ក្នុងករណីនេះ​អាវុធហត្ថ​កំពុងធ្វើកា​ស្រាវជ្រាវ​បន្តទៀត​៕​

adverise with khmeread

មតិយោបល់