ស្ទើរស្រក់ទឹកភ្នែក! លោក អ៊ិត សេដ្ឋា ព្យាយាមកាន់ដៃសាច់ញាតិជាប់មិនព្រមលែងក្នុងឡានសង្គ្រោះបន្ទាប់រហូតដល់មន្ទីពេទ្យ

    ​ពិធីករ​ជើងចាស់​លោក អ៊ិត សេដ្ឋា បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​កាលពី​ម្សិលមិញ តែដោយសារ​ស្ថានភាព​លោក​កាន់​ធ្ងន់ធ្ងរ​ទើប​លោក ពាក់​មី និង​លោក សុណ្ណ​រិទ្ធី (​តា​វិចទ័រ​) សម្រេច​បញ្ជូនមក​មន្ទី​រ​ពេទ្យរុស្ស៊ី​ភា​មៗ​តែម្ដង​។​

​    ​លោក ពាក់​មី ក៏បាន​និយាយ​ក្នុង​វីដេអូ​ថា "​លោក និង​តា​វ៉ិ​ច​ទ័​រ​ចង់​ជូន​លោក អ៊ិត សេដ្ឋា នៅ​ម៉ោង​២​រសៀល តែដោយសារ​ស្ថានភាព​លោក​កាន់​ធ្ងន់ធ្ងរ​ទើប​លោក​សម្រេចចិត្ត​បញ្ជូនមក​មន្ទីរពេទ្យ​ភា​មៗ​តែម្ដង​។ រីតា​វ៉ិ​ច​ទ័​រ​ពេល​កំពុង​ធ្វើ​សួរ​ទៅ​លោក អ៊ិត សេដ្ឋា តែ​គាត់​មិន​ឆ្លើយតប (​រវើរវាយ​) ធ្វើឱ្យ​តា​វ៉ិ​ច​ទ័​រ យំ​តាមផ្លូវ​រហូត​"​។​

​    ​តែ​ទោះបី​លោក អ៊ិត សេដ្ឋា មាន​សភាព​រវើរវាយ​យ៉ាងណា​ក៏​គាត់​នៅតែ​កាន់​ដៃ​សាច់ញាតិ​ជាទី​ស្រលាញ់​រហូតដល់​ក្នុង​មន្ទីរពេទ្យ ធ្វើឱ្យ​អ្នកមើល​វីដេអូ​ឡាយ របស់លោក ពាក់​មី មាន​អារម្មណ៍​ក្ដុកក្ដួល​ជាខ្លាំង​។ 

​    ​គួរ​បញ្ជាក់ថា ជើង​របស់លោក​សេដ្ឋា​បានចាប់ផ្តើម​រលួយ និង​ភ្នែក​ចាប់ផ្តើម​ឡើង​លឿង ខណៈ​ជំងឺ​កំពុង​វាយលុក​ពេញ​ខ្លួន​របស់លោក​។

ចូលរួមបរិច្ចាគប្រាក់ជួយសង្រ្គោះលោក អ៉ិត សេដ្ឋា អាចទាក់ទងតាមរយះលេខទូរស័ព្ទ លោក ពាក់ មី តាមរយះ លេខ 092130007៕

* កែតម្រូវ៖​ ខ្មែររីដ សូមកែតម្រូវចំណងជើង "ស្ទើរស្រក់ទឹកភ្នែក! លោក អ៊ិត សេដ្ឋា ព្យាយាមកាន់ដៃប្រពន្ធជាប់មិនព្រមលែងក្នុងឡានសង្គ្រោះបន្ទាប់រហូតដល់មន្ទីពេទ្យ" ទៅជា "ស្ទើរស្រក់ទឹកភ្នែក! លោក អ៊ិត សេដ្ឋា ព្យាយាមកាន់ដៃសាច់ញាតិជាប់មិនព្រមលែងក្នុងឡានសង្គ្រោះបន្ទាប់រហូតដល់មន្ទីពេទ្យ" វិញ។ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab