Man Utd គ្រោងចុះកិច្ចព្រមព្រៀងផ្ទេរ Victor Lindelof របស់ក្លឹប Benfica

          ទីបំផុត Man Utd នឹង​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​ខ្សែការ​ពារ Victor Lindelof ពីក្លឹប Benfica នៅ​រដូវកាល​នេះ។ Man Utd នឹង​ចំណាយ​ត្រឹមតែ​៣០​លាន​ផោន​សម្រាប់ Lindelof ហើយ​អាចនឹងថែមប្រាក់លើកទឹកចិត្ត​៥​លានផោន​ទៀត ប្រសិន​បើ​កីឡាកររូបនេះអាចសម្រេច​គោ​លដៅ​ដែល​ក្លឹបចង់បាន។​

          កីឡាករសញ្ជាតិស៊ុយអែតរូបនេះ​នឹង​ចុះហត្ថលេខា​លើ​កិច្ច​សន្យា​រយៈ​ពេល​វែង​នៅពហុកីឡាដ្ឋាន Old Trafford បន្ទាប់ពី​ព្រមព្រៀង​នឹងលក្ខខណ្ឌ​ជាមួយ​ក្លឹប​នេះ។

          សេចក្តីរាយការណ៍នេះកើតមាន​តែ​មួយថ្ងៃ បន្ទាប់ពី​កាសែតព័រទុយហ្គាល់​ O Jogo បានបង្ហើបប្រាប់ថា លោក Luis Filipe Vieira បាន​ធ្វើ​ដំណើរ​មក​កាន់​អង់គ្លេស​ ដើម្បី​ចរចាលក់កីឡាករ Lindelof និងកីឡាករ Nelson Semedo ។

          Lindelof វ័យ​២៣​ឆ្នាំ​ត្រូវ​បានភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀងផ្ទេរ​មក​ក្លឹប​ធំៗដូច​ជា​ Real Madrid, Barcelona និង Newcastle ប៉ុន្តែលោក Jose Mourinho ក៏ចាប់​អារម្មណ៍ខ្សែការ​ពាររូបនេះ​យ៉ាងខ្លាំង​៕

adverise with khmeread