Christiano Ronaldo: ខ្ញុំ​នឹងមិន​លេង​ក្នុង​តំណែង​ជា​ខ្សែប្រយុទ្ធ​ទេ​

​    ​កីឡាករ​ឆ្នើម Cristiano Ronaldo របស់​ក្រុម Real Maadrid បាន​ច្រាន​ចោលការ​អះអាងថា ខ្លួន​នឹង​លេង​ក្នុង​តំណែង​ខ្សែប្រយុទ្ធ ហើយ​ថា ខ្លួន​នឹងមិន​ត្រូវ​បានដាក់​ឲ្យ​លេង​ក្នុង​តំណែង​នោះទេ និង​អះអាងថា មិន​ចង់​លេង​ក្នុង​តំណែង​ខ្សែប្រយុទ្ធ​។​

​    ​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​ទទួលបាន​ការកោតសរសើ​រ​ខ្លាំង​នៅពេល​ថ្មីៗ​នេះ បន្ទាប់ពី​មជ្ឈដ្ឋាន​ជាច្រើន​ជឿថា កីឡាករ​រូបនេះ​អាច​សម្រប​ខ្លួន ដើម្បី​លេង​ក្នុង​តំណែង​ជា​កីឡាករ​បម្រើ​ក្នុង​ក្រុម Real Madrid ។​

​    ​កន្លងមក Ronaldo តែងតែ​លេង​ក្នុង​តំណែង​ទូទៅ ហើយ​ជាមួយនឹង​ល្បឿន​ដ៏​ល្អ Ronaldo អាច​ទាត់​កាត់​ចូល​និង​មានឱកាស​ទាត់​បញ្ចូល​ទី​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា នៅពេលនេះ​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​លេង​ក្នុង​តំណែង​បម្រើ​កណ្តាល ទី​ដែល​មិនសូវមាន​បញ្ហា​រឿង​ល្បឿន​ទេ​។ 

​    ​Ronaldo រកបាន​២​គ្រាប់​អំឡុងពេល​ក្រុម Real Madrid យកឈ្នះ​ក្រុម Juventus ៤-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ CL កាលពី​យប់​ថ្ងៃ​សៅរ៍​៕​

adverise with khmeread