Antoine Griezmann និយាយ​មួយ​ម៉ាត់​នេះ ប្រិយមិត្ត Man Utd លែងមាន​សង្ឃឹម​

​    ​Antoine Griezmann បាន​ទទួលស្គាល់ថា គាត់​ចង់​បន្ត​ស្នាក់​នៅឯ​ទឹកដី Atletico Madrid នៅក្នុង​ស្ថានការណ៍​បន្តបន្ទាប់​នៃ​ទណ្ឌកម្ម​ទីផ្សារ​របស់​ក្លឹប​មួយ​នេះ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ មាន​ទំនាក់ទំនង​ផ្សាភ្ជាប់​យ៉ាងខ្លាំង​ជាមួយនឹង​បិសាច​ក្រហម Manchester United ពេញ​មួយ​រដូវ​កាល​នេះ ខណៈដែល​អធិរាជ​ស Real Madrid ក៏បាន​បង្ហាញ​ពី​ផងដែរ​ពី​ចំណាប់អារម្មណ៍​របស់​ពួកគេ​។​

​    ​Griezmann បាន​លើកឡើងថា គាត់​អាច​នឹង​ល្បួង​ផ្លាស់​ទៅកាន់​ទឹកដី Old Trafford ពេលដែល​គាត់​បាន​និយាយថា ការរំពឹងទុក​របស់​គាត់​នៃ​ការដោះដូរ​មាន​ភាគរយ "៦ លើ ១០" កាលពី​ខែ​មុន​។​

​    ​ទោះជា​យ៉ាងណាក្តី ខ្សែប្រយុទ្ធ​វ័យ ២៦​ឆ្នាំ​រូបនេះ​បាន​សម្រេចចិត្តថា វា​នឹង​ជា​រឿង​មិន​យុត្តិធម៌​នោះឡើយ​ក្នុងការ​ចាកចេញ​ពី Atletico បន្ទាប់ពី​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) បាន​គាំទ្រ​ទៅលើ​ទណ្ឌកម្ម​ទីផ្សារ ដែល​ហាមឃាត់​ពួកគេ​ពី​ការចុះហត្ថលេខា​ទិញ​កីឡាករ​ដទៃ​ថ្មី​ទៀត មុន​ខែមករា​ក្រោយ​ឈាន​មកដល់​។​

​    ​Griezmann បាន​បញ្ជាក់ថា "​ការដាក់ទណ្ឌកម្ម​រប​ស់ CAS បាន​កន្លងទៅ​។ ខ្ញុំ​ត្រូវ​សម្រេចចិត្ត​ស្នាក់នៅ​។ វា​ជា​រដូវ​កាល​ដ៏​ល្អ​ដទៃទៀត ហើយ​សង្ឃឹម​យ៉ាង​មុតមាំ យើង​អាច​បង្កើតបាន​នូវ​ការចុះហត្ថលេខា​ដ៏​ល្អ​មួយចំនួន​ក្នុង​ខែមករា​។ វា​ជា​អំឡុងពេល​ដ៏​លំបាក​មួយ​សម្រាប់​ក្លឹប សម្រាប់​មិត្ត​រួម​ក្រុម​របស់ខ្ញុំ ហើយ​វា​នឹង​ជាការ​ជំរុញ​ដ៏​ទាប​មួយ​ក្នុង​ការចាកចេញ​នាពេល​ឥឡូវនេះ​"៕

ប្រភព៖ បរទេស

adverise with khmeread