adverise with khmeread Viet nam traditional girl by rosetiti d48x3m0 1

"​សេវា​ជួល​មិត្តស្រី​" កំពុង​កាក់កប​ខ្លាំង​នៅ​ប្រទេស​ចិន​ជាពិសេស​រដូវចូលឆ្នាំ​

​    ​វេ​ប​សាយ Sin Chew Daily បាន​រាយការណ៍​ថា "​សេវា​ជួល​មិត្តស្រី​" គឺជា​មុខ​ជំនួញ​កំពុង​កាក់កប​ក្នុងប្រទេស​ចិន ជាពិសេស​អំឡុង​រដូវ​ចូលឆ្នាំ​ចិន​។ 

​    ​បុរស​នៅ​លីវ​មួយចំនួន​បាន​បង់លុយ​ចំនួន ១៨៥ ដុល្លារ​ដើម្បី​ជួល​មិត្តស្រី​ក្លែងក្លាយ​ដូច្នេះ​ទើប​ពួកគេ​អាច​នាំ​នាង​មក​ស្រុកកំណើត​ដើម្បី​ណែនាំ​ឱ្យ​ឪពុកម្តាយ​បាន​ស្គាល់​នាឱកាស​បុណ្យចូលឆ្នាំថ្មី​។ 

​    ​អ្នកផ្តល់​សេវា​ជួល​មិត្តស្រី​តាម​អន​ឡាញ លោក សៀវ ពីង (Xiao Ping) បាន​និយាយថា បុរស​អាច​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ក្លែងក្លាយ ប៉ុន្តែ​ពួកគេ​មិនត្រូវ​បានអនុញ្ញាត​ឱ្យគេ​ង​ជាមួយ​ស្រីៗ​ទាំង​នោះទេ​។ 

​    ​លោក​បាន​និយាយថា "​ប្រហែល ៨០ ភាគរយ​នៃ​បុរស ដែល​ធ្វើការ​ក្នុង​ទីក្រុង​នានា​ឆ្ងាយ​ពី​ស្រុកកំណើត​របស់ខ្លួន​បាន​ជួល​មិត្តស្រី​ដើម្បី​បំពេញចិត្ត​ឪពុកម្តាយ​ចាស់ៗ​របស់ខ្លួន ដែល​បារម្ភ​ពួកគេ​ពុំមាន​ដៃគូ​"៕  

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

អ្នកនឹងចូលចិត្ត

មតិយោបល់