បណ្តាញ​សង្គម ទិញ​និង​លក់ (Social Marketplace) ដំបូង​គេ​នៅ​កម្ពុជា​

តើ​អ្នក​កំពុងតែ​ប្រើ Facebook ក្នុង​គោលបំណង​អ្វី​? ទិញ​និង​លក់​មែន​ទេ​? 
​សូម​សាកល្បង​ជាមួយ khwall.com ដែលជា​បណ្តាញ​សង្គម​ទីផ្សារ (social marketplace) ថ្មី​មួយ សម្រាប់​កម្ពុជា ដើម្បី​ធ្វើ​ការទិញ​និង​លក់​ដ៏​មាន​ប្រសិទ្ធភាព​។ 

​បណ្តាញ​សង្គម​ទីផ្សារ​ថ្មី​មួយ​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​យុវជន​កម្ពុជា ៣​នាក់ គឺ រី​ឆាត ស៊ីណា និង​ណា​រ៉ុង​។​
​លោកអ្នក​អាច​ចូលទៅ​កាន់​គេហទំព័រ www.khwall.com ដើម្បី​ធ្វើ​ការទិញ​និង​លក់ទំនិញ​ដោយ​សេរី​។​
 
​លោក ស៊ីណា​៖ “​ប្រទេស​យើង​គួរតែមាន បណ្តាញ​សង្គម​ទីផ្សារ online ដ៏​ល្អ​មួយ ដើម្បី​សម្រួលការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​អ្នកលក់​និង​អ្នកទិញ​”​។​
 
​បច្ចុប្បន្ននេះ khwall បាន​ដំណើរការ​មុខងារ ជាច្រើន​ដើម្បី​សម្រួល​ដល់​ការប្រាស្រ័យ​ទាក់ទង​គ្នា​ដូចជា​៖
​    ​១. អាច chat ជាមួយ​អ្នកលក់​ណា​ម្នាក់​បាន​ភ្លាមៗ (chat and message)
​    ​២. អាច​បញ្ចេញមតិ​ទៅលើ​មុខទំនិញ​ណា ដែល​អ្នក​ចាប់អារម្មណ៍ (comment on product)
​    ​៣. អាច​តាមដាន​អ្នកលក់​ណា​ម្នាក់ ឬ​ហាង​ណាមួយ (Follow seller or Store)
​    ​៤. អាច​មើល​ហាង​ណា​ដែល​នៅក្បែរៗ​អ្នក (Store near by)
 
​បន្ថែម​លើ​នេះ​ទៅទៀត khwall ក៏មាន​មុខងារ​សំខាន់ៗ​ផ្សេង​ជាច្រើន​ដូចជា​៖
​    ​៥. អាចដាក់​លក់ទំនិញ​ដោយ​សេរី និង​ឥតគិតថ្លៃ (Free post product)
​    ​៦.  អាចបង្កើត​ហាង​ផ្ទាល់ខ្លួន​ដោយ​សេរី​
​    ​៧. អាច​មើល​ទីតាំង​របស់​ទំនិញ (Product Location)  
​    ​៨. ...

khwall នឹង​វិវឌ្ឍន៍​ខ្លួន​ទៅជា​បណ្ដាញ​សង្គម​ទីផ្សារ​ដ៏​វៃឆ្លាត​មួយ (smart system) ដែល​អាច​ដឹង​អំពី​តំរូវការ​ជាក់លាក់​របស់​អ្នកប្រើប្រាស់​ទៀតផង​។​
khwall នឹងដាក់​បញ្ចូល​ឱ្យប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន​ឡាញ (online payment) ហើយ​និង​ការដឹកជញ្ជូន​ទំនិញ​ទៅដល់​ផ្ទះ​អ្នកទិញ​ក្នុង​គោលបំនង​សម្រួល​ដល់​ការ ទិញ​និង​លក់​។​


 
​លោក ណា​រ៉ុង​៖ “​តម្រូវការ​របស់​មនុស្ស​តែងតែមាន​ឥតឈប់ឈរ ដូច្នេះហើយ​យើង​ក៏​មិនអាច​បញ្ឈប់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ khwall នោះដែរ​។​” 


 

adverise with khmeread
PR