ក្រុមហ៊ុន​អាកាសចរណ៍ Vietjet នឹង​បង្កើន​ប្រតិបត្តិការ​ជើងហោះហើរ​ពី​ទីក្រុង​ហាណូយ​-​អ៊ី​ន​ឈន និង​ទីក្រុង​ហាណូយ - តៃប៉ិ​

(​ទីក្រុង​ហូជីមិញ ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០១៧) - ដើម្បី​បំពេញតម្រូវការ​ទេសច​រណ៍​ដែល​កើនឡើង​នៅ​រដូវក្តៅ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​បង្កើន​ប្រតិបត្តិការ​ជើងហោះហើរ​ពី​ទីក្រុង​ហាណូយ - អ៊ី​ន​ឈន​រហូតដល់ ១៤ ជើង​ក្នុង​មួយ​សប្តាហ៍​។ ការបង្កើន​ភាព​ញឹកញាប់​នៃ​ជើងហោះហើរ​នេះ​នឹងមាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៧​។  ម្យ៉ាងទៀត ចាប់ពី​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៧ ជើងហោះហើរ​ពី​ទីក្រុង​ហាណូយ - តៃប៉ិ នឹង​ចាប់ផ្តើម​បង្កើន​ជើងហោះហើរ​ចំនួន ១១ ជើង​ក្នុង​មួយ​សប្តាហ៍​នៅ​រៀងរាល់ថ្ងៃ​ចន្ទ ពុធ សុក្រ និង​ថ្ងៃអាទិត្យ​។​

​លោកអ្នក​អាចធ្វើ​ការ​កក់​សំបុត្រ​យន្តហោះ​តាមរយៈ​គេហទំព័រ  www.vietjetair.com (​សម្រាប់​អ្នកប្រើប្រាស់​ទូរ​សព្ទ Smartphones សូម​ចូលទៅ​កាន់ https://m.vietjetair.com) ឬ​ចូលទៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក  www.facebook.com/vietjetvietnam (​ដោយ​អ្នក​គ្រាន់តែ​ចុច​ប៊ូ​តុង “Booking”)​។ មធ្យោបាយ​បង់ប្រាក់​អាចធ្វើ​បាន​យ៉ាង​ងាយ​តាមរយៈ​កាត​ឥណ​ពន្ធ និង​កាត​ឥណទាន​របស់ Visa, MasterCard, JCB, KCP និង American Express​។​

​អំពី​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet 

​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​បង្អស់​ក្នុងប្រទេស​វៀតណាម​ដែល​បាន​ប្រតិបត្តិការ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ថ្មី​សន្លាង​ជាមួយនឹង​តម្លៃថោក​សមរម្យ ព្រមទាំង​សេវាកម្ម​ដ៏​ល្អ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។ ក្រុមហ៊ុន​នេះ​មិនមែន​ត្រឹមតែ​ផ្ដល់ជូន​សេវាកម្ម​ហោះហើរ​តែមួយ​មុខ​សម្រាប់​អតិថិជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ប្រើប្រាស់​បច្ចេកវិជ្ជា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ចុងក្រោយបង្អស់​ដើម្បី​ផ្ដល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ជាច្រើន​ដល់​អតិថិជន​ផងដែរ​។​

​មីៗ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​យន្តហោះ​ចំនួន ៤៥ ដែល​រួមមាន​យន្តហោះ​ម៉ូ​ដែល A320s និង A321s ព្រមទាំង​ប្រតិបត្តិ​ការហោះហើរ​ចំនួន ៣៥០ ជើង​ក្នុង​មួយថ្ងៃ​។ ផ្លូវ​ហោះហើរ​ចំនួន ៦៣ ខ្សែ​ក្នុងប្រទេស​វៀតណាម​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ និង​ការហោះហើរ​ទៅកាន់​គោលដៅ​អន្តរជាតិ​ដែល​ក្នុងនោះ​មានដូចជា​ប្រទេស​ថៃ ប្រទេស​កូរ៉េខាងត្បូង ប្រទេស​តៃវ៉ាន់ ប្រទេស​ម៉ា​ឡេ​ស៊ិ ប្រទេស​ចិន និង​ប្រទេស​មី​យ៉ាន់​ម៉ា​។ មកដល់​សព្វថ្ងៃនេះ​ក្រុមហ៊ុន​នេះ​បាន​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន ៣៥ លាន​នាក់​។ 

​ទំនាក់ទំនង​ផ្សព្វផ្សាយ​៖
​លោក Tung Nguyen 
​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ​៖ +84 93 2629 858
​សារ​អេឡិចត្រូនិក​៖ [email protected]

adverise with khmeread

អ្នកនឹងចូលចិត្ត