adverise with khmeread Index

នាយក​សាលា​បើក​ម៉ូតូ​បុក​សសរ​បេតុង​ដាក់​កាត់​ទទឹងផ្លូវ​ស្លាប់​ភ្លាម​

     ភ្នំពេញ ៖ នា​យប់​ថ្ងៃទី​៤​កុ​ម្ភះ​ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២​លើក​ផ្សេងទៀត គឺ​លោកនាយក​សាលាបឋមសិក្សា​ក្រាំង​ពង្រ​បើក​ម៉ូតូ​បុក​សសរ​បេតុង​កាត់​ទទឹងផ្លូវ​ពេលយប់​បណ្តាល​ឲ​ក​យ​ស្លាប់​ភ្លាមៗ​និង​មួយ​ករណី​ទៀត​រថយន្ត​បើក​បុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់ ។​

     ១- លោកនាយក​សាលា​ក្រាំង​ពង្រ​បាន​បើក​ម៉ូតូ​បុក​សសរ​បេតុង​ដាក់​កាត់​ទទឹងផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី យប់​ថ្ងៃទី ៤ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅ​ចំណុច​លើផ្លូវ​បេតុង​ខាង ត្បូង​ភូមិ​ត្រពាំង​ចក់​សង្កាត់​ព្រែ​វែង ខណ្ឌដង្កោ ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ដួ​ប ចាន់ថន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​ជានា​យកសា​លា​បឋមសិក្សា​ក្រាំង​ពង្រ​ស្នាក់នៅ​ភូមិ​ត្រពាំង​ចក សង្កាត់​ពងទឹក ខណ្ឌដង្កោ បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១​ភ្នំពេញ​ភ្នំពេញ​1EN-7158 ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

    លុះដល់​ចំណុចកើតហេតុ ខាងលើ​ក៏​បុក​សសរ​បេតុង​ដាក់​កាត់​ទទឹងផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។ មូលហេតុ​បើកបរ​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​តែ​នៅ​ចំនុច​នោះ​ពុំមាន​ដាក់​ចំណាំងផ្លាត​សម្គាល់​ឡើយ​។​សព​និង​ម៉ូតូ​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

   ១-​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយទៀត​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង ៣០​នាទី​ល្ងាច​ថ្ងៃទី ៤ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅ​ចំណុច​លើផ្លូវ​សហព័ន្ធរុស្ស៊ី​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រវាង​រថយន្ត​និង​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់​។​

   ប៉ូលិស​និយាយថា ភាគី​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស ភ្នំពេញ​3E-0786 បើកបរ​ដោយ​ឈ្មោះ ចេស សុផល​រី​មីន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ បើកបរ​រថយន្ត​ស្នាក់នៅ​ភូមិ​គោកចក ស្រុក​-​ខេត្តសៀមរាប (​ឃាត់​ខ្លូន​) បើក​ក្នុងទិសដៅ​ពី​កើត ទៅ​លិច​។​

    លុះដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​បុក​ម៉ូតូ​១​គ្រឿង​ស្រប​ទិស​គ្នា​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ ព្រែ​វែង 1E-3542 បើកបរ​ដោយ​ឈ្មោះ សិ សុ​បាន ភេទ​ប្រុស ២៩​ឆ្នាំ​មុខរបរ បុគ្គលិក​ក្រុមហ៊ុន ស្នាក់​ស្រុក​ក​ញ្ចៀ​ច ខេត្ត​ព្រែ​វែង របួសធ្ងន់ ត្រូវបាន​ដឹកយក​ទៅ​សម្រាក​នៅ​មន្ទី​ពេទ្យ​ព្រះសង្ឃ ។​មូលហេតុ រថយន្ត​បើក​ខ្វះ​ការប្រុងប្រយ័ត្ន​។​បច្ចុប្បន្ន​រថយន្ត​និង​ម៉ូតូ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ៕​

adverise with khmeread

មតិយោបល់