សូម​រីករាយ​ការធ្វើដំណើរ​តាម​ជើងយន្តហោះ​ដោយ​ឥតគិតថ្លៃ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet នៅ​ខែមិថុនា ឆ្នាំ ២០១៧ នេះ​

(​ទីក្រុង​ហូជីមិញ ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៧) - តាមរយៈ “​កម្មវិធី​រដូវក្តៅ​ដ៏​រីករាយ ហោះហើរ​ដោយ​ឥតគិតថ្លៃ​" ដ៏​គួរឱ្យ​រំភើប ក្រុមហ៊ុន​អាកាសចរណ៍ VietJet បានប្រកាស​អំពី​ប្រូ​ម៉ូ​ស្សិន​មាស​ចំនួន​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី ៦ ៧  និង ៨ ខែមិថុនា ឆ្នាំ ២០១៧ ដោយ​ក្រុមហ៊ុន​នឹងធ្វើ​ការផ្តល់ជូន​សំបុត្រ​យន្តហោះ​ប្រូ​ម៉ូ​ស្សិន​ចំនួន ៨០០,០០០ សំបុត្រ​ក្នុងតម្លៃ​ត្រឹមតែ USD0.00 នៅក្នុង​ម៉ោង​មាស​ដែល​គិត​ចាប់ពី​ម៉ោង 12:00 - 14:00  តាមរយៈ​វេ​ប​សាយ www.vietjetair.com ។ ប្រូ​ម៉ូ​ស្សិន​នេះ​ត្រូវបាន​អនុវត្ត​នៅលើ​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទាំងអស់​ដែល​ចេញពី​ប្រទេស​វៀតណាម​ទៅកាន់​ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​ប៊ូសាន (​ប្រទេស​កូរ៉េខាងត្បូង​) ហុងកុង កៅ​ស៊ី​ង តៃប៉ិ តៃ​ជុង និង​តៃ​ណាន (​តៃវ៉ាន់​) សិង្ហ​បុរី បាងកក (​ប្រទេស​ថៃ​) កូ​ឡា​ឡាំ​ពួរ (​ប្រទេស​ម៉ាឡេស៊ី​) យ៉ាង​ហ្គូ​ន (​ប្រទេស​មី​យ៉ាន់​ម៉ា​) និង​សៀមរាប (​ប្រទេស​កម្ពុជា​) សម្រាប់​ការធ្វើដំណើរ​ពីថ្ងៃ​ទី 01 ខែសីហា ដល់​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 (​លើកលែង​ថ្ងៃ​ឈប់សម្រាក​ជា​សាធារណៈ​) ។​

​ជាពិសេស​អតិថិជន​ដែល​បានធ្វើការ​កក់​សំបុត្រ​យន្តហោះ​រួចរាល់​តាមរយៈ​គេហទំព័រ www.vietjetair.com ជាមួយ​ការបង់ប្រាក់​ភ្លាមៗ​នៅក្នុង​អំឡុងពេល​ម៉ោង​ពិសេស​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៧ នឹងមាន​ឱកាស​ចូលរួម​ចាប់​រង្វាន់​ជា​កាត​បញ្ចូល​ទឹកប្រាក់​ទូរ​សព្ទ​ចល័ត និង​លេខ​កូដ (*) សំបុត្រ​យន្តហោះ​ប្រូ​ម៉ូ​ស្សិន​នៅក្នុង​គេហទំព័រ summerwin.vietjetair.com​។ 


​សំបុត្រ​យន្តហោះ​ក្នុងតម្លៃ​ប្រូ​ម៉ូ​ស្សិន​គឺ​នឹង​ផ្តល់ជូន​សម្រាប់​អតិថិជន​ធ្វើការ​កក់​ក្នុង​ចន្លោះ​ម៉ោង​ពិសេស​គឺ​ចាប់ពី​ម៉ោង ១២ ថ្ងៃត្រង់​រហូតដល់​ម៉ោង ២ រសៀល (GMT+7) ដោយ​ចូលទៅ​កាន់​គេហទំព័រ  www.vietjetair.com (​សម្រាប់​អ្នកប្រើប្រាស់​ទូរ​សព្ទ Smartphones សូម​ចូលទៅ​កាន់ https://m.vietjetair.com) ឬ​ចូលទៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក www.facebook.com/vietjetvietnam (​ដោយ​អ្នក​គ្រាន់តែ​ចុច​ប៊ូ​តុង “Booking”)​។ មធ្យោបាយ​បង់ប្រាក់​អាចធ្វើ​បាន​យ៉ាង​ងាយ​តាមរយៈ​កាត​ឥណ​ពន្ធ និង​កាត​ឥណទាន​របស់ Visa, MasterCard, JCB, KCP និង American Express និង​កាត ATM ដែល​ចេញ​ដោយ​ធនាគារ​វៀតណាម​ទាំង ២៩ ដែល​បាន​ចុះបញ្ជី​ជាមួយនឹង​សេវាកម្ម​ធនាគារ​តាម​អ៊ី​ន​ធើ​ណេ​ត​។​

(*) រង្វាន់​ត្រូវបាន​ផ្ដល់ជូន​តាម​រង្វាន់​ដែលមាន​។​    ​

​អំពី​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet 

​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​បង្អស់​ក្នុងប្រទេស​វៀតណាម​ដែល​បាន​ប្រតិបត្តិការ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ថ្មី​សន្លាង​ជាមួយនឹង​តម្លៃថោក​សមរម្យ ព្រមទាំង​សេវាកម្ម​ដ៏​ល្អ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។ ក្រុមហ៊ុន​នេះ​មិនមែន​ត្រឹមតែ​ផ្ដល់ជូន​សេវាកម្ម​ហោះហើរ​តែមួយ​មុខ​សម្រាប់​អតិថិជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ប្រើប្រាស់​បច្ចេកវិជ្ជា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ចុងក្រោយបង្អស់​ដើម្បី​ផ្ដល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ជាច្រើន​ដល់​អតិថិជន​ផងដែរ​។ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ជា​សមាជិក​នៃ​សមាគមន៍​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ International Air Transport Association (IATA) ដែល​ទទួលបាន​វិ​ញ្ញា​ប័ន​ប​ត្រ​បញ្ជាក់​ពី​ការត្រួតពិនិត្យ​សុវត្ថិភាព​នៃប្រតិបត្តិ​កា​រ IATA Operational Safety Audit (IOSA)​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏ត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​បញ្ជី​នៃ Top 500 Brands ប្រចាំ​តំបន់​អាស៊ី​ក្នុង​ឆ្នាំ ២០១៦ ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​សកលលោក Nielsen និង​ទទួលបាន​ពានរង្វាន់ “Best Asian Low Cost Carrier” នៅក្នុង​ការប្រគល់​រង្វាន់​នៃ​កម្មវិធី TTG Travel Awards កាលពី​ឆ្នាំ ២០១៥ ដែល​ទទួលបាន​ការបោះ​ឆ្នោត​គាំទ្រ​ពី​សំណាក់​អតិថិជន ភ្នាក់ងារទេសចរណ៍ និង​ប្រតិបត្តិការ​ទេសចរណ៍​ទូទាំង​តំបន់​អាស៊ី​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏​ត្រូវបាន​គេ​ចាត់ទុកជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងបី​ដែលមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទូទាំង​ពិភពលោក​ដោយ​ក្រុមហ៊ុន​វិភាគ​ផ្នែក​បណ្ដាញ​សង្គម​សកលលោក Socialbakers​។​

​ថ្មីៗ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​យន្តហោះ​ចំនួន ៤៥ ដែល​រួមមាន​យន្តហោះ​ម៉ូ​ដែល A320s និង A321s ព្រមទាំង​ប្រតិបត្តិ​ការហោះហើរ​ចំនួន ៣៥០ ជើង​ក្នុង​មួយថ្ងៃ​។ ផ្លូវ​ហោះហើរ​ចំនួន ៦៣ ខ្សែ​ក្នុងប្រទេស​វៀតណាម​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ និង​ការហោះហើរ​ទៅកាន់​គោលដៅ​អន្តរជាតិ​ដែល​ក្នុងនោះ​មានដូចជា​ប្រទេស​ថៃ ប្រទេស​កូរ៉េខាងត្បូង ប្រទេស​តៃវ៉ាន់ ប្រទេស​ម៉ា​ឡេ​ស៊ិ ប្រទេស​ចិន និង​ប្រទេស​មី​យ៉ាន់​ម៉ា​។ មកដល់​សព្វថ្ងៃនេះ​ក្រុមហ៊ុន​នេះ​បាន​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន ៣៥ លាន​នាក់​។ 

​ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន​អាកាសចរណ៍​នេះ​នឹង​ពង្រីក​បណ្ដាញ​របស់ខ្លួន​ទៅកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បន្ថែមទៀត​។ ដើម្បី​សម្រេច​គោលដៅ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​ចុះហត្ថលេខា​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​យន្តហោះ​ឈានមុខ​គេ​បង្អស់​ក្នុង​ពិភពលោក​ដើម្បី​ទិញ​យន្តហោះ​ម៉ូ​ដែល​ថ្មីៗ និង​ទំនើប​បន្ថែមទៀត​។ 


​ចុច Like ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន​អាកាសចរណ៍​តាមរយៈ  https://www.facebook.com/VietjetVietnam តាមដាន​យើងខ្ញុំ​នៅលើ​បណ្ដាញ​សង្គម Twitter តាមរយៈ @Vietjetvietnam និង​ទស្សនា​វីដេអូ​របស់​យើងខ្ញុំ​តាមរយៈ​https://www.youtube.com/user/Vietjetvietnam ។​

​ទំនាក់ទំនង​ផ្សព្វផ្សាយ​៖
​លោក Tung Nguyen  
​សារ​អេឡិចត្រូនិក​៖ [email protected]
​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ​៖ +84 93 2629 858

adverise with khmeread

អ្នកនឹងចូលចិត្ត