adverise with khmeread 1539544

អគារ​ខ្ពស់​មួយ​នៅ​បាងកក​ត្រូវ​ភ្លើង​ឆាបឆេះ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​របួស​៥

​    ​មនុស្ស​ម្នាក់​ត្រូវបាន​សម្លាប់ និង ៥ នាក់​ទៀត​បាន​រងរបួស​នៅពេល​អគ្គីភ័យ​បាន​ឆាបឆេះ​ពេញ​អគារ​មួយ​កម្ពស់ ១០ ជាន់​ក្នុង​សង្កាត់​យ៉ាន​ណា​វ៉ា (Yannawa) នៃ​ទីក្រុង​បាងកក​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ 

​    ​ប៉ូលិស​បាន​និយាយថា អគ្គីភ័យ​បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល ១០:៣០ នាទី​ព្រឹក​នៅ​ជាន់​ទី ៨ នៃ​អគារ​ខ្ពស់​នៅតាម​បណ្តោយ​ផ្លូវ Soi Narathiwat Ratchanakharin 18 និង​បាន​រីក​រាលដាល​យ៉ាង​លឿន​ទៅជា​ន់​លើៗ ខណៈដែល​អ្នក​ពន្លត់អគ្គីភ័យ​បាន​ប្រញាប់​រួសរាន់​ទៅ​កន្លែងកើតហេតុ​ក្បែរផ្លូវ​ប្រសព្វ Chan​។ 

​    ​អគ្គីភ័យ​បាន​រលត់​នៅ​ម៉ោង​ប្រហែល ១ រសៀល ដោយមាន​ស្នាម​ប្រេះ​អាច​មើលឃើញ​យ៉ាងច្បាស់​ចេញពី​អគារ​។ ទីតាំង​កើតហេតុ​នេះ​ត្រូវបាន​ប្រកាស​ជា​តំបន់​គ្រោះថ្នាក់​ដោយហេតុ​បារម្ភ​ថា​អគារ​អាច​នឹង​រលំ ព្រោះតែ​ការខូចខាត​ដោយសារ​ភ្លើង និង​ការ​ជោរជន់​ទៅដោយ​ទឹក​៕ 

adverise with khmeread
ប្រភព៖ បាងកកប៉ុស្តិ៍

មតិយោបល់