adverise with khmeread Index

ចោរ​ស្រី​ជើងឆើត​២​នាក់​លួច​លុយ​៤៥​លាន​រៀល​និង​មាស​ជាង​៨​ដំឡឹង​ក្នុងផ្ទះ​លោកយាយ​អាយុ​៧៤​ឆ្នាំ​

   បាត់ដំបង ៖ ចោរ​ស្រី​ជើងឆើត​២​នាក់​បាន​សុំ​ផ្ទះ​លោកយាយ​អាយុ​៧៤​ឆ្នាំ​បត់ជើងតូច​ក្នុង​បង្គន់ ហើយ​បក្ខពួក​បាន​បន្លំ​លួច​យក​ទ្រព្យសម្បត្តិ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ហើយ​គេចខ្លួនបាត់ ។​

    ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃទី​៥​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ​នៅត្រង់ចំណុច​ក្រុមទី​១២ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​អ៊ឹង ណ​ក់ ភេទ​ស្រី​អាយុ​៧៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​សង្កាត់​ខាងលើ​។​សម្ភារ​:​បាត់បង់​មាន : ប្រាក់​ខ្មែរ​ចំនួន​៤៥​លាន​រៀល​,​មាស​ចំនួន​៦​ដំឡឹង​,​ខ្សែក​ប្លា​ក​ទីន​១​ដំឡឹង​,​ខ្សែដៃ​ប្លា​ក​ទីន​១​ដំឡឹង​.​ចិ​ញ្ជៀ​ន​ប្លា​ក​ទីន​ដាំ​ត្បូង​១​វង់​.​ប្រាក់​អាមេរិក​២៤០​ដុល្លារ​និង​លុយ​ថៃ​២០​បាត​។​

     លោកយាយ​ម្ចាស់ផ្ទះ​បាន​បំភ្លឺ​ប្រាប់​ប៉ូលិស​ថា ដំបូង​មាន​នារី​២​នាក់​មាន​អាយុ​ប្រហែល​៤០​ឆ្នាំ​សុំ​គាត់​(​ម្ចាស់ផ្ទះ​)​ចូល​បត់ជើង​ក្នុង​បង្គន់​ដោយ​ឲ្យ​ថ្លៃ​៥​ពាន់​រៀល​។​ពេលនោះ​នារី​រូបនោះ​បាន​ក៏​ដក​លុយ​ក្រដាស់​៥​ម៉ឺន​រៀល​ឲ្យ​ម្ចាស់ផ្ទះ​អាប់​។​ចំំ​ណែ​ក បក្ខពួក​ដែល​ចូលទៅ​បត់ជើង​ប្រមូលយក​ទ្រព្យសម្បត្តិ​ហើយ​ប្រញាប់ប្រញាល់​ចាកចេញ​ភ្លាមៗ​។​

    ក្នុងករណីនេះ​កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ស្វែ​ករក​ចាប់ខ្លួន ៕​

adverise with khmeread

មតិយោបល់