ក្រុមហ៊ុនផលិតហ្គេម EA Sports ប្រកាសដាក់រូប Ronaldo លើគម្របឌីសហ្គេម

    ​ក្រុមហ៊ុន​ផលិត​ហ្គេម​កីឡា EA Sports បានបង្ហាញ​ឱ្យដឹងថា Cristiano Ronaldo នឹង​ជាតា​រា​ស្ថិតនៅលើ​គម្រប​សម្រាប់​ហ្គេម​បាល់ទាត់ FIFA 18 របស់​ពួកគេ ដែល​នឹង​ចេញលក់​នា​ថ្ងៃទី​២៩ ខែកញ្ញា​ខាងមុខ​។​

​    ​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​អធិរាជ​សរូប​នេះ បាន​បង្អួត​នូវ​រដូវ​កាល​ដ៏​អស្ចារ្យ​បំផុត​របស់ខ្លួន​ដទៃទៀត ដោយ​អាច​ស្វែងរក​គ្រាប់​បាល់​ចំនួន​ពីរ​គ្រាប់​នៅក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​អឺរ៉ុប Champions League ទល់នឹង​សេះបង្កង់ Juventus ដែល​បាន​ពង្រឹង​ផងដែរ​ទៅលើ​ស្ថានភាព​របស់គាត់ ក្នុងនាម​ជា​តារាបាល់ទាត់​មួយរូប​ដែលមាន​លទ្ធភាព​ខ្ពស់​ក្នុងការ​ឈ្នះ​ពានរង្វាន់​បុគ្គល​តារា​ឆ្នើម​ពិភពលោក Ballon d'Or ។​

​    ​ហើយ Ronaldo បាន​កាន់កាប់​នូវ​កិត្តិយស​បុគ្គល​ដ៏​ធំ​មួយ​ជាស្រេច​សម្រាប់​ឆ្នាំ​២០១៧ ដោយមាន​ឈ្មោះ​នៅលើ​គម្រប​វីដេអូ​ហ្គេម​ដ៏​ពេញនិយម​បំផុត​លើ​ពិភពលោក​ជា​លើកដំបូង​នៅក្នុង​អាជីព​របស់ខ្លួន​៕ 

adverise with khmeread