Man Utd មិនបោះបង់ចោលការតាមប្រម៉ាញ់ Griezmann ទេ ទោះបីមិនអាចផ្ទេរ នៅរដូវក្តៅនេះក៏ដោយ

          នៅ​រដូវក្តៅនេះ​ខ្សែប្រយុទ្ធ Antoine Griezmann នឹងមិនអាចចាក​ចេញពី​ក្លឹប Atletico Madrid ទេ ប៉ុន្តែ​ក្លឹប Man Utd ​នៅតែ​មានសង្ឃឹមថា អាចនឹង​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាកររូបនេះនៅ​រដូវក្តៅឆ្នាំ​ក្រោយ។

          កីឡាករ​អន្តរជាតិបារាំង​រូបនេះ​គឺជា​គោលដៅ​ផ្ទេរ​លេខ​១​របស់​ Man Utd​ ប៉ុន្តែក្លឹបនេះបានបង្វែរការចាប់អារម្មណ៍​រ​បន្ទាប់ពី​ក្លឹប Atletico ជាប់បម្រាម​របស់ FIFA ។ ការចាកចេញរបស់ Griezmann ​នឹងក្លាយជាសម្ពាធដ៏ធ្ងន់មួយ​ចំពោះ​ក្លឹប Atletico ស្របពេលក្លឹបនេះមិនអាច​ទិញកីឡាករថ្មី​រហូតដល់​ខែមករា​ឆ្នាំ​ក្រោយ។

          ទោះបីជាយ៉ាងណាទាំង Griezmann និង​ក្លឹប Man Utd គឺមិនបានច្រាន​ចោល​ឱកាស​ផ្ទេរនៅពេល​អនាគតទេ។ ប្រភពនៅ​ Old Trafford អះអាងថា បញ្ហា​​​របួស​ក្បាលជង្គង់របស់ខ្សែប្រយុទ្ធ Zlatan Ibrahimovic បាន​បង្ខំ​ចិត្តលោក Mourinho ត្រូវស្វែង​រក​អ្នក​មក​ជំនួស​កីឡាករ​សញ្ជាតិ​ស៊ុយអែតរូបនេះ​។ ហើយ​គ្រូបង្វឹករូបនេះនៅតែព្យាយាម​ផ្ទេរ​ Griezmann ៕

adverise with khmeread