ក្លឹបនៅ EPL ត្រៀមផ្ទេរ Douglas Costa និង Renato Sanchez បន្ទាប់ពីក្លឹប Bayern Munich ផ្តល់ភ្លើងខៀវឲ្យចាកចេញ

          ក្លឹប ​Bayern Munich បានផ្តល់ភ្លើងខៀវដល់កីឡាករ Douglas Costa និង​ Renato Sanches អាចចាកចេញ នឹងមានតម្លៃ​៦០​លា​នផោន​។ 

          គ្រូបង្វឹក​ក្រុម​ Bayern Munich លោក Carlo Ancelotti អាចនឹង​បើក​ផ្លូវ​ដើ​ម្បី​ទទួល​​កីឡាករ​ចំណូល​ថ្មី​នៅ​រដូវ​ក្តៅ​នេះតាម​រយៈ​ការ​លក់​ Douglas និង Renato​ ។ អ្នក​ចាំទី​ជម្រើស​ទី​២​ Sven Ulreich ក៏ទំនងជា​ត្រូវ​ចាកចេញផង​ដែរ​នៅ​រដូវក្តៅនេះ ខណៈ​ពេល​លោក Ancelotti ត្រៀម​រៀបចំក្រុម​ឡើង​វិញ។

          ក្លឹប​​​ Man Utd ​និងក្លឹប Spurs កំពុង​តាម​ឃ្លាំង​មើល​ស្ថាន​ភាព​នេះ ខណៈ​ពួក​គេ​បង្ហាញចំណាប់អារម្មណ៍​ខ្លាំង​លើ Douglas និង Renato ។ 

          កាល​ពី​រដូវកាលមុនក្លឹប Man Utd ​ជិតនឹង​បានសម្រេចកិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករព័រទុយហ្គាល់ Renato ទៅហើយ ប៉ុន្តែ​ក្លឹប Bayern Munich ផ្ទេរបាន​មុន ។ Bayern បានចំណាយ​ត្រឹម​តែ​២៨​លាន​ផោន​ប៉ុណ្ណោះ​សម្រាប់កីឡាកររូបនេះ​ប៉ុន្តែ​ពេលនេះតម្លៃអាចនឹងត្រូវកើន​ដល់​៦០​ផោន​សម្រាប់​កីឡាករ​វ័យ១៩​ឆ្នាំ​រូបនេះប្រសិនបើ​កីឡាករ​រូបនេះទទួល​បានជោគជ័យ​សម្រាប់ក្លឹបនិង​ប្រទេស​របស់ខ្លួន។

          Renato ​មិន​បាន​បង្ហាញមុខញឹកញាប់ទេនៅ Bayern បន្ទាប់ពី​ចាក​ចេញពី​ក្លឹប Benfica ហើយ​លោក Mourinho បាននិយាយថា លោក​ចង់បាន​កីឡាករ​វ័យជំទង់រូបនេះ។ 

ចំណែកក្រុម Spurs ក៏កំពុងតែ​ស្វែង​រកខ្សែបម្រើស្លាប​ម្នាក់ ​ហើយ​តាមដាន Douglas ដែល​មាន​តម្លៃ​៣០​លាន​ផោន​៕

adverise with khmeread