អ្នកចាត់ការថ្មីក្លឹប Barcelona លោក Ernesto Valverde កំពុងពិចារណាផែនការផ្ទេរខ្សែការពារ Hector Bellerin របស់ក្លឹប Arsenal ក្នុងតម្លៃ៤៥លានផោន ។
លោក Valverde បានប្រើប្រាស់សិទ្ធិរបស់លោកនៅពហុកីឡាដ្ឋានNou Camp ដោយបានអះអាងកាលពីចុងសប្តាហ៍ថា លោកចង់ឈ្នះគ្រប់យ៉ាងនៅរដូវកាលក្រោយ។ លោកបានបង្ហាញបញ្ជីឈ្មោះគោលដៅផ្ទេរនៅរដូវក្តៅនេះរូមទាំងគ្រោងដាក់សំណើផ្ទេរ Bellerin ផងដែរ។
Bellerin ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរមកកាន់ពហុកីឡាដ្ឋាន Nou Camp វិញ បើទោះបីជាខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ ទើបនឹងចុះកិច្ចព្រមព្រៀងថ្មីរយៈពេល៦ឆ្នាជាមួយក្រុមកាំភ្លើងធំ Arsenal កាលពីខែវិច្ឆិកាក៏ ដោយ។
កីឡាករវ័យ២២ឆ្នាំរូបនេះព្យាយាមដណ្តើមយកកៅអីក្នុងក្រុមជម្រើសដំបូងកាលពីរដូវកាលមុន ហើយទទួលរងការរិះគន់ពីក្រុមអ្នកគាំទ្របន្ទាប់ពីក្រុម Arsenal ចាញ់ក្រុម Crystal Palace ៣-០ ៕
