adverise with khmeread Image

ស្រវឹងជោគជាំបើករថយន្ដ វីស្តូធ្លាក់ប្រឡាយមុខផ្សារទំនើប អ៊ីអនម៉ល

      ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោកបើករថយន្ដមួយគ្រឿងម៉ាក វីស្តូក្នុងល្បឿនលឿនរេចង្កូតធ្លាក់ប្រឡាយខាងក្រោយផ្សារទំនើប អីអនម៉ល បណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកបើកបររងរបួសនោះទេ។
     គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចខាងមុខផ្សារទំនើប អីអនម៉ល តាមផ្លូវមាត់ទន្លេ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំកាមន។
    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្ដមួយគ្រឿងម៉ាក វីស្តូរ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ 2AB-4902  បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោក ធ្វើដំណើរតាមបណ្ដោយផ្លូវមាត់ទន្លេ ខាងក្រោយផ្សារទំបអីអនម៉ល ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។
    លុះមកដល់ចំណុចកើតហេតុរថយន្ដបានរេចង្កូតទៅខាងឆ្វេងដៃចូលប្រឡោះរោងអាជីវករលក់ដូរហើយធ្លាក់ចូលក្នុងប្រឡាយបណ្ដាលឲ្យរងការខូចខាត តែមិនបណ្ដាលអោយមានអ្នករងបួសនោះទេ  ។
    ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ តែដោយមិនមានប៉ះពាល់ដល់សម្បត្តិសាធារណ:និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ សមត្ដកិច្ចក៏ឲ្យម្ចាស់រថយន្ដស្ទួចរថយន្ដយកទៅជួសជុលដោយខ្លួនឯងតែម្ដងទៅ៕



 

adverise with khmeread

មតិយោបល់