Index

ចោរ​យួន​ភ្ជង់​កាំបិត​ប្លន់​លុយ​ជិត​៣​លាន​រៀល​

     ភ្នំពេញ ៖ ចោរ​យួន​ម្នាក់​ត្រូវបាន​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ផ្សារកណ្តាល​១​ចាប់​ខ្លួ​មកាល​ពិ​បេលា​ម៉ោង​៤​កន្លះ​ល្ងាច​ថ្ងៃទី​០៥​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ​ត្រង់​ចំណូ​ច​ផ្ទះ​លេខ​១៧២​អឺ​០​យីហោ​វី​វី​អាយ​ភី​ណេ​ត  V VIP NET 24H​ផ្លូវ​លេខ​១៤៤ ភូមិ​៨ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ បន្ទាប់ពី​បានធ្វើ​សកម្មភាព​យក​កាំបិត​ភ្ជង់​ប្លន់​យកលុយ​ជិត​៣​លាន​រៀល​និង​ជាង​៤០០​ដុល្លារ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ថាច់ យ៉ាំង​មិញ អាយុ​២៦​ឆ្នាំ ជនជាតិ​យួន​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ម៉េង គឹម​ហួរ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៩​អឺ ផ្លូវ​លេខ​១១៨ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ​។​

     ប៉ូលិស​បន្តថា ដំបូង​ជនល្មើស​បាន​យក​កាំបិត​ភ្ជង់​គំរាម​យក​កាបូបស្ពាយ​ចំហៀង​ពណ៌​ខ្មៅ​មួយ ពី​នារី​រងគ្រោះ ក្នុងនោះ​មាន​ប្រាក់​ខ្មែរ​ពីរលាន​មួយ​សែន​ប្រាំ​ម៉ឺន​រៀល ,​ប្រាក់​អាមេរិក​ចំនួន​៤២១​ដុល្លារ​,​ទូរស័ព្ទដៃ​ពណ៌​ខ្មៅ លាយ​ទឹក​ប៉ិច ម៉ាក់​ដូ​កូ​ម៉ូ (​សាំ​សុង ហ្គា​ឡាក់​ស៊ី​ជេ​) ចំនួន​មួយគ្រឿង ដោយ​ប្រើ​កូនកាំបិត​បុ័ងតោ​ពណ៌​ស​ចំនួន​មួយ​សម្រាប់​គំរាម ។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​៕​

មតិយោបល់