​បារាំង​កំពុង​ផលិត​នាវា​កម្សាន្ត​ធំ​បំផុត​លើ​លោក មាន​ភូមិ​សម្រាប់​គ្រួសារ​ដើរ​កម្សាន្ត​លើ​នោះ​ទៀត​!

​    ​នាវា​កម្សាន្ត​មួយ​កំពុង​លូតលាស់​ខ្លួន​ដោយ​ត្រូវ​កសាងឡើង​ដើម្បី​ផ្ទុក​អ្នកដំណើរ​ច្រើនជាង​មុន​មិន​ធ្លាប់មាន​។​

​    ​ក្រុមហ៊ុន MSC Cruises បានប្រកាស​ពី​គម្រោង​សម្រាប់​នាវា​កម្សាន្ត​លំដាប់ថ្នាក់​ពិភពលោក "World Class" របស់ខ្លួន​ថ្មី​មួយ ដែល​នឹង​ដឹក​ភ្ញៀវ​ជា​អតិបរិមា ៦.៨៥០ នាក់​និង​បន្ទប់​តូចៗ​បន្ថែមចំនួន ២.៧៦០ នៅឯ​ពិធី​មួយ​ក្នុងស្រុក Saint-Nazaire ប្រទេស​បារាំង​កាលពី​សប្ដាហ៍​មុន ជាមួយ​ការបង្ហាញ​រូបភាព​គំរូ​នាវា​របស់​វិចិត្រករ​ដោយ​បង្ហាញថា នាវា​នេះ​នឹង​ស្រស់ស្អាត​។​

​    ​នាវា​ទម្ងន់ ២០០.០០០ តោន ដែល​នឹង​លេច​រូបរាង​ក្នុង​ឆ្នាំ ២០២២ នឹងមាន​បន្ទប់​សម្រាប់​ភ្ញៀវ ៧០ នាក់​ទៀត​ច្រើនជាង​នាវា​គ្រង​តំណែង​កំណត់ត្រា​គឺ Royal Caribbean's Harmony of the Seas ដែលមាន​បន្ទប់ ៦.៧៨០​។​

​    ​មាន​ប្រវែង​ជាង ៣៣០ ម៉ែត្រ នាវា​នេះ​មាន​ភូមិ​សម្រាប់​ក្រុមគ្រួសារ កន្លែង​ញ៉ាំ​អាហារ​ជាមួយ​ទេសភាព និង​អាង​ហែល​ទឹក​កញ្ចក់ ។​ល​។ រូបភាព​ពី​នាវា​នេះ​ត្រូវបាន​លាតត្រដាង​នៅ​ពិធី​មួយ​ដែល​ចូលរួម​ដោយ​លោក​ប្រធានាធិបតី អ៊ី​ម៉ាន់​ញូ​អែល​ម៉ា​ក្រង់ និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​លោក ប្រូ​ណូ​ឡឺ​មែរ​។​

​    ​ព័ត៌មាន​បន្ថែម​ពី​នាវា​នេះ​ត្រូវបាន​រក្សា​ជាសម្ងាត់​៕

 

adverise with khmeread