លេច​ធ្លាយ​វីដេអូ ប្រិយមិត្ត Juventus រត់​ផ្អើល​ពេល​កំពុង​មើល​ការប្រកួត CL ផ្តាច់ព្រ័ត្រ​

​    ​វីដេអូ​ថ្មី​មួយ​បាន​លេចឡើង​ពី​ឧបទ្ទវហេតុ​ដ៏​អាក្រក់​មួយ ដែល​ប្រិយមិត្ត​បាល់ទាត់​ប្រមាណ​ជា ១.៥០០​នាក់​បាន​ទទួលរងរ​បួស​នៅក្នុង​សួនឧទ្យាន​មួយកន្លែង​ក្នុង​ទីក្រុង​ទូ​រី​ន អំឡុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​អឺរ៉ុប Champions League ។​

​    ​វីដេអូ​នេះ​បានបង្ហាញ​ពី​ទិដ្ឋភាព​ស្លន់ស្លោ​កំពុង​ផ្ទុះឡើង​នៅក្នុង​ឧទ្យាន​ជាតិ​បុរាណ​ដ៏​ពេញនិយម Piazza San Carlo អំឡុង​ជំនួប​រវាង​សេះបង្កង់ Juventus និង​អធិរាជ​ស Real Madrid ។​

​    ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ Mirror បានឱ្យដឹងថា គេ​បានឮ​នូវ​សំឡេង​បំបែក​អំបែង​ដប ខណៈដែល​ប្រិយមិត្ត​មួយចំនួន​បានជា​ន់​ទៅលើ​ដី និង​ជួប​នូវ​បញ្ហា​ជាមួយនឹង​ជើង​របស់​ពួកគេ​។​

​    ​ការ​បំផ្ទុះ​ផាវ​បាន​បង្កឱ្យមាន​ការ​ភ័យ​ស្លន់ស្លោ​ក្នុងចំណោម​ប្រិយមិត្ត ដែល​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ទស្សនាការ​ប្រកួត​នៅលើ​អេក្រង់​ដ៏​ធំ​។​

​    ​យោងតាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍ Sky TG24 បាន​រាយការណ៍​ថា មនុស្ស​ចំនួន​ប្រាំ​នាក់​ទទួលរង​នូវ​ការឈឺចាប់​ដ៏​ធ្ងន់ធ្ងរ ក្នុងនោះ​រួមបញ្ចូល​ជាមួយនឹង​ក្មេងប្រុស​អាយុ​ប្រាំពីរ​ឆ្នាំ​មួយរូប​ផងដែរ​។​

​    ​នេះ​ជា​កាយវិការ​ដ៏​អាក្រក់​មួយ​ដែល​មិន​គួរឱ្យ​កើតឡើង​មាន​ឡើង​សម្រាប់​ប្រិយមិត្ត​គ្រប់​ប្រភេទ​កីឡា​ទាំងអស់ ហើយ​ខាងក្រោម​នេះ​ជា​វីដេអូ​ដែល​បានបង្ហាញ​ពី​សកម្មភាព​របស់​ប្រិយមិត្ត Juventus កំពុង​រត់គេច​ចេញពី​កន្លែងកើតហេតុ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត