ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ចុះ​កិច្ចព្រមព្រៀង​ជំនួយ​ហិរញ្ញវត្ថុ​ទិញ​យន្តហោះ​ជាមួយ​ក្រុមហ៊ុន Mitsubishi UFJ Financial Group

(​ទីក្រុង​តូ​ក្យូ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៧) - ថ្ងៃនេះ​នៅ​ទីក្រុង​តូ​ក្យូ ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន Mitsubishi UFJ Lease & Finance Company Limited (MUL) ដែលជា​សមាជិក​របស់ Mitsubishi UFJ Financial Group (MUFG) ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​របស់​ជប៉ុន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជំនួយ​ហិរញ្ញវត្ថុ​ក្រោម​អធិបតីភាព​របស់​នាយ​ក​រដ្ឋមន្ត្រី​ប្រទេស​វៀតណាម​លោក Nguyen Xuan Phuc និង​បណ្តា​អ្នកមាន​យសស័ក្តិ​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ជប៉ុន​។ កិច្ចព្រមព្រៀង​នេះ​នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ក្រុមហ៊ុន MUL ដើម្បី​ផ្តល់ជំនួយ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ក្នុង​ការទិញ​យន្តហោះ A321 ថ្មី​ទំនើប​ចំនួន ៣ គ្រឿង​ដែលមាន​តម្លៃ ៣៤៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក យោងទៅតាម​តារា​តម្លៃ​របស់​រោងចក្រ​ផលិត​។​

​យន្តហោះ​ទាំង ៣ គ្រឿង​នេះ​ជា​ផ្នែក​មួយ​នៃ​ក្រុម​យន្តហោះ A320 ដែល​ក្រុមហ៊ុន Vietjet បាន​ចុះកិច្ចសន្យា​កាលពី​លើក​មុន​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប Airbus​។ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet នឹង​ទទួលបាន​យន្តហោះ​នៅក្នុង​ឆ្នាំនេះ​ដើម្បី​បំពេញ​តាម​ផែនការ​ពង្រីក​ការហោះហើរ​នៅក្នុង​ស្រុក និង​អន្តរជាតិ​របស់ខ្លួន​។ រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ទទួលបាន​យន្តហោះ​ថ្មី​ទំនើប​ប្រភេទ A321s និង  A320s ចំនួន​ជាង ២០ គ្រឿង​។​

​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet និង​ក្រុមហ៊ុន MUL នឹងធ្វើ​ការរួម​គ្នា​ដើម្បី​ចែករំលែក​ការអនុវត្តន៍​ដ៏​ល្អ​បំផុត​សម្រាប់​ការធ្វើ​ប្រតិបត្តិការ និង​ការគ្រប់គ្រង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​។​

​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet និង​ក្រុមហ៊ុន MUL នឹងធ្វើ​ការរួម​គ្នា​ដើម្បី​ចែករំលែក​ការអនុវត្តន៍​ដ៏​ល្អ​បំផុត​សម្រាប់​ការធ្វើ​ប្រតិបត្តិការ និង​ការគ្រប់គ្រង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​។​

​អំពី​ក្រុមហ៊ុន Mitsubishi UFJ Lease & Finance (MUL)
​ក្រុមហ៊ុន Mitsubishi UFJ Lease & Finance Company Limited (MUL) ជា​ក្រុមហ៊ុន​បង់​រំ​លោះ​សកលលោក​ដ៏​ឈានមុខ​គេ និង​មាន​ទីតាំងនៅ​ទីក្រុង​តូ​ក្យូ ប្រទេជ​ប៉ុន​។ MUL ត្រូវបាន​ចុះបញ្ជី​នៅក្នុង​ទីផ្សារ​ភាគហ៊ុន Tokyo Stock Exchange និង ទីផ្សារ​ភាគហ៊ុន Nagoya Stock Exchange​។ ម្ចាស់​ភាគហ៊ុន​ដ៏​សំខាន់​របស់​យើង​គឺ​ក្រុមហ៊ុន​សាជីវកម្ម Mitsubishi Corporation និង​ក្រុមហ៊ុន Mitsubishi UFJ Financial Group, Inc​។​

​អំពី​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet


​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៧ Vietjet នៅពេលនេះ​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​នាំមុខគេ​លើ​ទីផ្សារ​អាកាសចរណ៍​ប្រទេស​វៀតណាម ហើយ​បាន​ពង្រីក​បណ្តាញ​ហោះហើរ​អន្តរជាតិ​យ៉ាងសកម្ម​ថែមទៀត​ផង​។ បន្ទាប់ពី​រយៈពេល ៥ ឆ្នាំ ក្រុមហ៊ុន​នេះ​បាន​ដឹកជញ្ជូន​អ្នកដំណើរ​ជាង ៤០ លាន​នាក់ និង​ទទួល​បានការ​ពានរង្វាន់​ក្នុងស្រុក​ចំនួន ៣២ និង​អន្តរជាតិ​ចំនួន ៩ ដោយ​ក្នុងនោះ​មានដូចជា​ការ​ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម Top 500 Brands នៅ​អាស៊ី កាលពី​ឆ្នាំ ២០១៦  ពានរង្វាន់ “The Best Asian Low Cost Carrier 2015” នៅឯ​ការប្រគល់​ពានរង្វាន់ TTG Travel Awards 2015​។​ល​។ ថ្មីៗ​នេះ ក្រុមហ៊ុន​នេះ​បានបង្ហាញ​យន្តហោះ​ចំនួន ៤៥ រួមមាន​ទាំង​យន្តហោះ​ម៉ូ​ដែល A320 និង A321 និង​ប្រតិបត្តិការ​ជាង 300 ជើង​ក្នុង​មួយថ្ងៃ​។ បច្ចុប្បន្ន​វា​មាន​ប្រតិបត្តិការ 63 ខ្សែ​នៅ​ប្រទេស​វៀតណាម និង​នៅ​ទូទាំង​តំបន់​ទៅកាន់​ទិសដៅ​អន្ដរជាតិ​ដូចជា​ហុងកុង ថៃ សិង្ហ​បុរី កូរ៉េខាងត្បូង តៃវ៉ាន់ ម៉ាឡេស៊ី ប្រទេស​កម្ពុជា ប្រទេស​ចិន និង​មី​យ៉ាន់​ម៉ា​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ www.vietjetair.com​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​៖
Kieu Duong (Amy)
​សារ​អេឡិចត្រូនិក​៖ [email protected]
​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​៖ +84 932 775 066

adverise with khmeread