adverise with khmeread 1111111111

អំបាញ់មិញ​នេះ​មានការ​រលំ​ដង​ស្ទូច​សំណង់​ដ៏​ធំ​មួយ​នៅ​តំបន់​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ញូវយ៉ក​

​    ​ដង​ស្ទូច​សំណង់​ដ៏​ធំ​មួយ​បានរ​លំនៅ​តំបន់​ពាណិជ្ជកម្ម Manhattan ក្នុង​បុរី​ញូវយ៉ក ដោយ​សម្លាប់​មនុស្ស​ម្នាក់ និង​បង្ក​របួស​យ៉ាងតិច ២ នាក់​។ 

​    ​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​នៃ​ទីក្រុង​ញូវយ៉ក​បានបញ្ជាក់​អំពី​ករណី​ស្លាប់​នេះ និង​បាន​កំពុង​ស្ថិតនៅ​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ឆ្លើយតប​ទៅនឹង​ឧបទ្ទវ​ហេតុនេះ​។ 

​    ​ការដួលរលំ​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ Broadway ព្រឹក​ថ្ងៃ​សុក្រ (​យប់​ថ្ងៃ​សុក្រ​នៅ​កម្ពុជា​) នៅ​សង្កាត់ Tribeca​។ 

​    ​ដង​ស្ទូច​ដែល​បាក់​រលំ​គង​លើ​បណ្តោយ​ផ្លូវ​នេះ បាន​ធ្លាក់ចំ​ពីលើ​កន្លែង​ចត​រថយន្ត ដោយ​ធ្វើឱ្យ​ខ្ទេច​អស់​ដំបូល​ឡាន​ជាច្រើន​គ្រឿង​៕  

adverise with khmeread
ប្រភព៖ ប៊ីប៊ីស៊ី

មតិយោបល់