adverise with khmeread 0

ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ស្លាប់​៣​នាក់នៅ​ផ្លូវជាតិ​លេខ​៤

      ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៥​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​មុខ​រោងចក្រ​ផលិត​កា​តុង​ហា​តា ស្ថិតក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រវាង​ម៉ូតូ​និង​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់​។​

   ប៉ូលិស​និយាយថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ទាំងពីរ​
​គ្រឿង​ធ្វើដំណើ​ច្រាសទិស​គ្នា ដោយ​ខាង​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CW-0924​ស៊េរី​ឆ្នាំ​២០១៥​បើកបរ​ដោយ​ឈ្មោះ មាស ទី ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​ម្ភៃ​ឆ្នាំ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

   ដោយឡែក​ភាគី​ម៉ូតូ​ម៉ាក​ស្មាស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1DG-1316​ជិះ​គ្នា​ពីរ​នាក់ ១-​ឈ្មោះ​លឹម សំណាង ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ទីលំនៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក​ស្លាប់​កណ្តាលផ្លូវ​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។​ចំណែក​អ្នករងរបួស​ធ្ងន់​ម្នាក់​មិន ទាន់​ស្គាល់​អត្តសញ្ញាណ​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​ពេទ្យរុស្ស៊ី ។​

   បច្ចុប្បន្ន​ម៉ូតូ​យកទៅ​រក្សារ​ទុក​នៅ​នគ​បាលច​រាចរ​រាជធានី​ភ្នំពេញ​។​ចំណែក​សព​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់