adverise with khmeread 4

បង្ក្រាប​ទីតាំង​ល្បែង​នៅ​ស្ទឹងមានជ័យ​ឃាត់​មនុស្ស​៣​នាក់​

    ភ្នំពេញ ៖ អភិបាលរង​ខណ្ឌមានជ័យ លោក​ឌី រ័ត្ន​ខេន​រុណ បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះបង្ក្រាប​ទីតាំង​លេងល្បែង​បៀ អាប៉ោង ដុះ​ស្លែង​មួយ កន្លែង ស្ថិតនៅ​ក្ន​ភូមិ​ប្ញ​ស្សី សង្កាត់​ស្ទឹងមានជ័យ​នៅ​ម៉ោង ៤​រសៀល ថ្ងៃទី​៥ ខែកុម្ភ​: ឆ្នាំ​២០១៦​។​

    លោក ឌី រ័ត្ន​ខេ​ម​រុណ បាន​ឲ្យ​ដឹងថា ដោយ​ទទួលបាន​សេចក្តីរាយការណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​ថា មាន​វង់ល្បែង​ដ៏​ដុះ​ស្លែ​មួយកន្លែង​នេះ បង្ក​ការរំខាន​ការរស់នៅ​របស់​ពួកគាត់ ហើយ​ដែល​ដើមចម​បង្កើត​នូវ​បទល្មើស​ជាច្រើន​ក្នុងភូមិ ជា​យូរ​មកហើយ ទើប​លោក​សុំ​គោលការណ៍​ពី​លោក​អភិបាលខណ្ឌ ចុះបង្ក្រាប​ជាក់ស្តែង​តែម្តង​។​

   ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បន​ល្បែ​ន​ដ៏​ដុះ​ស្លែ​មួយ​នេះ កម្លាំង​សមត្ថកិច្ច​បាន​រឹបអូស​នូវ​គ្រាប់​បាញ់អាប៉ោង ចំនួន ៤​គ្រាប់ និង​បៀ​ចំនួន ៥​ហ៊ូ ព្រមទាំង​ឃាត់ខ្លួន​មនុស្ស ចំនួន ៣​នាក់​ផងដែរ​។​

    ក្រោយ​ការបង្ក្រាប លោក​អភិបាលរងខណ្ឌ បាន​បញ្ជា​ឲ្យ​នាំយក​អ្នកលេង​ល្បែង ២​នាក់ និង​វត្ថុតាង ទៅ​រក្សាទុក​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់