adverise with khmeread 2016 02 04 14.10

ស្ងាត់ៗ VAIO ចេញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​ស្រស់ស្អាត​មួយ​

​    ​ជាច្រើន​ឆ្នាំ​ណាស់​មកហើយ ដែល​ទូរស័ព្ទដៃ​របស់ Microsoft ព្យាយាម​បង្កើត​សំបក​ទូរស័ព្ទ​ដែល​មើលទៅ​ភ្លឺ​រលើបរលោង បន្ទាប់មក​ស្ងាត់​សូន្យឈឹង​។ ឥឡូវនេះ​ក្រុមហ៊ុន​ជប៉ុន​មួយ​បាន​បង្កើត​វា​ឡើង​ដោយ​ប្រើ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ។ ហើយ​ក្រុមហ៊ុន​នោះ​គឺ VAIO ដែល​បាន​បង្កើត​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ដ៏​ស្រស់ស្អាត​មួយ​មាន​ឈ្មោះថា VAIO Phone Biz ប៉ុន្ដែ​វា​ពោរពេញ​ទៅដោយ​អាលុយមីញ៉ូម​ស្រោប​ពីលើ ព្រមទាំង​មានឈ្មោះ​គួរ​ឲ្យ​អស់សំណើច​បន្តិច​។ សម្រាប់​ទូរស័ព្ទដៃ​នេះ​ប្រហែលជា​មានប្រើ​ប្រាស់​តែ​នៅ​ជប៉ុន​ទេ ខណៈ​ទើបតែ​ចេញ​និង​មិនទាន់​រក​ទីផ្សារ​នាំចេញ​នៅឡើយ​ទេ​។​

​    ​ចំពោះ​លក្ខណៈសម្បត្តិ​របស់​វា​វិញ មាន​កាមេរ៉ា​ក្រោយ ១៣​មេ​ហ្គា​ភិ​ច​សែ​ល និង​កាមេរ៉ា​ខាងមុខ ៥​មេ​ហ្គា​ភិ​ច​សែ​ល និង​មាន​មុខងារ​ពិសេស​ចាប់យក​មុខរប​ស់​អ្នក​ទៀតផង​។ ចំពោះ​ទូរស័ព្ទដៃ​នេះ​ស្គាល់​នូវ​ប្រព័ន្ធ 4G LTE, 3G, Wi-FI និង Bluetooth 4.0 ។ Resolution របស់​វា​វិញ​មាន​ទំហំ ១០៨០ គុណ​នឹង ១៩២០ ភិ​ច​សែ​ល RAM 3GB អង្គ​ចងចាំ 16GB និង ថាមពល​ថ្ម 2800Ah​។ តម្លៃ​របស់​វា​ត្រឹមតែ ៤០០​ដុល្លារ​តែប៉ុណ្ណោះ​៕​

adverise with khmeread
ប្រភព៖ cnet

អ្នកនឹងចូលចិត្ត

មតិយោបល់