ប៉ូលិស​ខេត្ត​ប៉ៃលិន វ៉ៃខ្នោះ​ជនសង្ស័យ ​៣ ​នាក់​លក់​ថ្នាំញៀន​

    ប៉ៃលិន ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ប៉ៃលិន បាន​ចុះបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​មួយកន្លែង​នៅ​ចំណុច​ភូមិ​តា​ង៉ែ​ន​ក្រោម សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣​នាក់ (​ស្រីម្នាក់​) វេលាម៉ោង១២ ​និង​១០​នាទី ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៧​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំងនោះ​រួមមាន​១- ឈ្មោះ ​ឡា​ច ស្រី​ទី ភេទ​ស្រី អាយុ ២៤​ឆ្នាំ, ២- ឈ្មោះ​មាន ចាន់ ភេទ​ប្រុស អាយុ២២​ឆ្នាំ ​និង​៣- ឈ្មោះ​ស៊ុន ផានិត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​។ ​ពួកគេ​ទាំង​៣​នាក់​ស្នាក់នៅ​ភូមិ​តា​ង៉ែ​ន​ក្រោម សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ​វត្ថុតាង​ដកហូត​ថ្នាំញៀន ICE ចំនួន ០៣ កញ្ចប់​តូច ជញ្ជីង​ថ្លឹង​ចំនួន ០២​គ្រឿង និង​ម៉ូតូ​ចំនួន ០៤​គ្រឿង​។ 

    បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕​

adverise with khmeread