adverise with khmeread Firefox3

កម្មវិធី​រុករក Mozilla នឹង​លែង​ស្គាល់​នៅលើ Smartphone ទៀតហើយ​

​    ​កម្មវិធី​រុករក Mozilla អាចនិយាយបាន​ថា​បាន​ស្លាប់បាត់​ហើយ ប៉ុន្ដែ​វា​ក៏​ជា​ក្ដីកង្វល់​សម្រាប់​អ្នក​និយម​ប្រើ Mozilla នៅលើ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ផងដែរ​។ តាម​ការប្រកាស​របស់​ក្រុមហ៊ុន Mozilla តាមរយៈ email បាន​ឲ្យ​ដឹងថា​កម្មវិធី​របស់ខ្លួន​នឹង​លែង​ស្គាល់​នៅលើ​ស្មា​ត​ហ្វូ​ន​បន្ទាប់ពី​ចេញ​នូវ​កម្មវិធី​ជំនាន់​ថ្មី Firefox OS 2.6 ហើយនឹង​ត្រូវ​បញ្ចប់​ត្រឹម​ខែមីនា​ខាងមុខ​។​

​    ​មូលហេតុ​នៃ​រឿងនេះ​គឺ​ដោយសារ Mozilla មិនអាច​បំពេញតម្រូវកា​រ​អ្នកប្រើប្រាស់​បាន ទើប​ឈប់​លែង​ឲ្យ​មានប្រើ​ប្រាស់​នៅ​ខែក្រោយ​នេះ​តែម្តង​។​

​    ​នេះ​មិន​មានន័យថា​ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បានបញ្ចប់​នោះទេ តែ Mozilla នឹង​បន្ត​បង្កើត​នូវ​ជំនាន់​ថ្មី​មួយទៀត​សម្រាប់​ឆ្នាំ​២០១៧៕

adverise with khmeread
ប្រភព៖ cnet

អ្នកនឹងចូលចិត្ត

មតិយោបល់