ប្រសិនបើអ្នកធ្លាប់បានទៅបរិច្ចាគឈាម អ្នកច្បាស់ជាបានដឹងហើយថាសូម្បីតែវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដែលមានជំនាញបំផុតក៏អាចពិបាកស្វែងរកទីតាំងសរសៃដែរ។
ដូច្នេះហើយទើបបណ្តាលមន្ទីរពេទ្យទាំងអស់ក្នុងសហរដ្ឋអាមេរិកបានកំពុងធ្វើការសាកល្បងឧបករណ៍មួយ ដែលអាចរកទីតាំងសរសៃនៅក្នុងដៃមនុស្ស ដោយប្រើពន្លឺអ៊ីនហ្វ្រារ៉េដមិនបង្កគ្រោះថ្នាក់។
ដោយត្រូវបានហៅថា Christie VeinViewer ឧបករណ៍នេះអាចរកឃើញសរសៃយ៉ាងច្បាស់ និងបន្ទាប់មកបញ្ចាំងរូបភាពសរសៃនោះនៅលើដៃរបស់មនុស្សផ្ទាល់ៗតែម្តងដើម្បីជួយបុគ្គលិកពេទ្យឱ្យដឹងកន្លែងដែលត្រូវចាក់ម្ជុល។
ប្រព័ន្ធវេជ្ជសាស្ត្រនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Christie Medical Holdings មានមូលដ្ឋានស្ថិតនៅទីក្រុង Memphis សហរដ្ឋអាមេរិក។
ក្រុមហ៊ុននិយាយថា ឧបករណ៍នេះបង្ហាញរូបភាពសរសៃរបស់អ្នកដោយផ្ទាល់នៅលើផ្ទៃខាងក្រៅស្បែករបស់អ្នកតែម្តង ដោយវាអាចជួយសង្គ្រោះមនុស្សពីឈឺចាប់ដោយសារតែចាក់ម្ជុលខុសកន្លែង៕
