អ្នកខ្លះគ្រាន់តែប៉ះបន្តិចសោះ ស្រាប់តែឆក់! នេះជាមូលហេតុពិតប្រាកដ ដែលរាងកាយមនុស្សមានបន្ទុកអគ្គីសនី

    ​តើ​អ្នក​ធ្លាប់​ប៉ះ​នរណាម្នាក់ ស្រាប់តែ​ឆក់​ដូច​ឆក់​ខ្សែភ្លើង​ដែរ​ទេ​? តើ​អ្នកដឹង​ទេ​ថា​ហេតុអ្វី​រឿងនេះ​កើតឡើង​? ស្ថានភាព​នេះ គឺមាន​ការបកស្រាយ​បែប​វិទ្យាសាស្ត្រ និង​ពាក់ព័ន្ធ​ជាមួយ​អគ្គីសនី​អាកាស​។ 

​    ​អគ្គីសនី​អាកាស​គឺជា​ការប្រមូលផ្តុំ​នៃ​បន្ទុក​អគ្គីសនី​បូក​និង​ដក​នៅលើ​ផ្ទៃ​នៃ​វត្ថុ​មួយ​។ រាងកាយ​មនុស្ស​គឺជា​ប្រដាប់​ចម្លង​អគ្គីសនី​ដ៏​អស្ចារ្យ ដែល​ជួនកាល​សូម្បី​បន្ទុក​អគ្គីសនី​តូច​បំផុត​ក៏​អាច​ប្រមូលផ្តុំ​លើ​ស្បែក​បានដែរ ហើយ​បន្ទុក​អគ្គីសនី​ត្រូវបាន​បង្កើត​តាមរយៈ​ការ​កកិត​ស្បែក​ជាមួយ​វត្ថុ​ធាតុ​មួយចំនួន ដូចជា ក្រណាត់​កប្បាស រោមចៀម ស្បែក​សត្វ សាច់​ក្រណាត់​ប្លា​ស្ទិ​ក អាលុយមីញ៉ូម និង​វត្ថុ​ធាតុ​សំយោគ​។ វត្ថុ​ធាតុ​ទាំងនេះ​អាចបង្កើត​អគ្គីសនី​អាកាស​នៅក្នុង​រាងកាយ និង​ជា​ហេតុផល​ដែល​បង្ក​ឱ្យ​ឆក់ ពេល​យើង​ប៉ះ​នរណាម្នាក់​។ 

​    ​ដំណើរការ​នេះ​កើតឡើង​នៅពេល​អេ​ឡិច​ត្រុ​ង​សេរី​ព្យាយាម​រក​ផ្លូវ​ទៅ​ប៉ះ​នឹង​អាតូម​មួយទៀត​។ នៅពេល​អ្នក​ប៉ះ​នរណាម្នាក់ អេ​ឡិច​ត្រុ​ង​ទាំងនោះ​អាច​ឆ្លង​ទៅរក​អាតូម ដែលមាន​ចន្លោះ​ទំនេរ ហើយនឹង​វិលត្រឡប់​ទៅរក​ស្ថានភាព​គ្មាន​ដែន​កំណត់​។ 

​    ​កម្លាំង​អគ្គីសនី​ជាទូទៅ​មិនអាច​កត់សម្គាល់​ដឹង​ទេ ព្រោះ​វា​មាន​កម្លាំង​តូច​ជាង ១ មិ​ល្លី​អំពែរ ប៉ុន្តែ​ជួនកាល​វា​មាន​កម្លាំង​ខ្លាំង​ជាង​នេះ ដែល​អាចឱ្យ​យើង​មាន​អារម្មណ៍​ដឹង​ពី​វា​។ 

​    ​ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ចម្លង​អគ្គីសនី​ទៅ​អ្នកដទៃ សូម​ព្យាយាម​ដើរ​ជើង​ទទេ ឱប​ដើមឈើ ឬ ងូតទឹក​ក្តៅ​ឧណ្ហៗ ដូច្នេះ វត្ថុ​ធាតុ​ក្នុង​ខ្លួន​ដូចជា ជាតិ​ដែក ផូស្វ័រ ឬ ម៉​ង់​ហ្គា​ណែ​ត អាច​រក្សា​តុល្យភាព​អគ្គីសនី​ក្នុង​រាយ​កាយ​បាន​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត