adverise with khmeread 1

ពាក់​ស្រោមជើង​សើម​មុន​ចូល​គេង ព្រឹក​ឡើង​អ្នកនឹង​ឃើញ​រឿង​មួយ​កើតឡើង​!

​    ​មនុស្ស​ជាច្រើន​ឧស្សាហ៍​ទៅ​ជួប​គ្រូពេទ្យ​តាម​ផ្ទះ ឬ​វេជ្ជបណ្ឌិត​ផ្ទាល់ខ្លួន ហើយ​ការ​រអ៊ូរទាំ​ទូទៅ​បំផុត​គឺ ឈឺសន្លាក់ ក្អក ឬ​អត់​ស្រួលខ្លួន ។​ល​។​

​    ​មនុស្ស​ភាគច្រើន​តែង​ជ្រើសរើស​វិធី​ឆាប់​ជាសះស្បើយ​មិន​ថា​ត្រូវ​ចំណាយ​ប៉ុនណា ឬ​ត្រូវ​ប្រើ​ថ្នាំ​ថ្លៃ ដោយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​សុខភាព​នោះឡើយ​។ ប៉ុន្តែ​ក៏មាន​ឱសថ​ធម្មជាតិ​ច្រើន​ផងដែរ ដែល​អាច​ព្យាបាល​ឆាប់​ជា​ដូចគ្នា និង​មាន​សុវត្ថិភាព​ជាង​ផងដែរ​។

​     ប្រសិនបើ​អ្នក​កំពុង​ដោះស្រាយ​បញ្ហា​គ្រុនក្តៅ សូម​យក​ស្រោមជើង​ជ្រលក់​ក្នុង​ទឹកខ្មេះ​ប៉ោម រួច​យ​កវាម​កពាក់​មួយ​យប់ នោះ​ពេល​ក្រោក​ឡើង​អ្នកនឹង​បាត់​គ្រុនក្តៅ​ភ្លាម​។ អ្នក​គួរប្រើ​ឱសថ​ធម្មជាតិ​នេះ​ជំនួស​ឱ្យ​ការ​លេបថ្នាំ ឬ​ផឹកទឹក​ស៊ី​រ៉ូ​បំបាត់​ក្អក ឬ​ក្តៅខ្លួន​។

​    ​ទឹកខ្មេះ​ជួយ​ជំរុញ​ដល់​លំហូរ​ឈាម និង​បន្ថយ​អាកា​រៈ​គ្រុនក្តៅ​។ ទឹកខ្មេះ​ក៏​ពេញនិយម​ផងដែរ​សម្រាប់​ជំរុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​ជួយ​ដល់​ការ​កិនបំបែក​កាកសំណល់​ក្នុង​រាងកាយ​។

​    ​* អ្វីដែល​អ្នកត្រូវការ​៖
​    ​- ទឹក ២ កែវ​
​    ​- ស្រោមជើង​មួយគូ​
​    ​- កន្សែងពោះគោ ១ ទៅ ២
​    ​- ទឹកខ្មេះ ១ ទៅ ២ ស្លាបព្រា​បាយ​

​    ​ចាក់ទឹក ២ កែវ​ចូលទៅ​ចានគោម រួច​ចាក់​ទឹកខ្មេះ​ចូល​។ ជ្រលក់​ស្រោមជើង​ចូលក្នុង​ទឹក​ដែល​លាយ​រួច បន្ទាប់មក​ពូត​វា​ស្រាលៗ​។ ហើយ​បន្ទាប់មកទៀត​យក​ស្រោមជើង​មក​ពាក់​។ ដើម្បី​ទប់​កុំឱ្យ​ស្រោមពូក​ទទឹក អ្នក​ត្រូវយក​កន្សែងពោះគោ​មក​រុំ​ជុំវិញ​ស្រោមជើង​។

​    ​កម្តៅ​ក្នុង​ខ្លួន​របស់​អ្នកនឹង​ថយចុះ​វិញ​ក្នុងពេល​ត្រឹមតែ ៤៥ នាទី​ប៉ុណ្ណោះ​។ ប្រសិនបើ​វា​មិន​បាត់​ក្តៅ​ទេ ត្រូវ​ដោះ​ស្រោមជើង​ចេញ រួច​ដាក់​ស្រោមជើង​ថ្មី ដែល​ជ្រលក់​ទឹក​នេះ​ម្តងទៀត​។

​    ​ត្រូវ​ដោះ​ស្រោមជើង​ចេញ​ភ្លាម ប្រសិនបើ​អ្នកមាន​អារម្មណ៍​ញាក់​នៅលើ​ចុងដៃ​ឬ​ចុងជើង​៕

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់