លួចនុះលួច! លួចលើកចុងក្រោយឈ្លោះគ្នា រត់ទៅសារភាពម្ចាស់គេ...ជាប់​ខ្នោះ​

    កណ្តាល ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​៨​ មិថុនា ២០១៧ ប​ន្ទា​ប់ពី​មាន​ករណី​អំពើ​លួច​ចុងក្រោយ​កើតឡើង​នា​ថ្ងៃទី​០១ ​មិថុនា​ ២០១៧ ម៉ោង​១១​យប់​នៅ​ចំណុច ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ០៣​នាក់​គឺ​១.​ឈ្មោះ ក្រឹ​ង ស្រ៊ុន ភេទ​ប្រុស ​អាយុ​៥២​ឆ្នាំ​ ជនជា​តិ​ខ្មែ​រ​មុខរបរ កសិករ នៅ​ភូមិ ឃុំ​កើតហេតុ ​(​បាត់បង់​៖​ម៉ូ​ទ័​រ​បូមទឹក​០១​គ្រឿង​), ២.​ឈ្មោះ ផៃ ណេ​ត ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ​ជនជាតិខ្មែរ​ មុខរបរ​កសិករ នៅ​ភូមិ ឃុំ​កើតហេតុ​ (​បាត់បង់​ម៉ូ​ទ័​រ​បូមទឹក​០១​គ្រឿង​)​ និង​៣.​ឈ្មោះ ​ស្រ៊ុ​យ ស្រួ​ន ភេទប្រុស អាយុ​៧៣​ឆ្នាំ ​ជនជាតិខ្មែរ​ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ (​បាត់បង់​ម៉ូ​ទ័​រ​បូមទឹក​០១​គ្រឿង​)​។​

    ចំណែក​ជនសង្ស័យ​០២​នាក់ ១.​ឈ្មោះ ពៅ រ៉ា​ន់​ហៅ យ៉ាង ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ​នៅ​ភូមិ​ឃុំ​កើតហេតុ ​(​ឃាត់ខ្លួន​)​ និង​២.​ឈ្មោះ សៅ សឿន ហៅ ដា ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់ នៅ​ភូមិ​ឃុំ​កើតហេតុ ​(​ឃាត់ខ្លួន​) ​វត្ថុ​តា​ង​ចាប់យក​៖១.​ម៉ូ​ទ័​រ​បូមទឹក​០៣​គ្រឿង​, ២.​ម៉ូតូ​C100​កូរ៉េ​ពណ៌​ខ្មៅ​គ្មានស្លាកលេខ​០១​គ្រឿង​។​

    ប៉ូលិស​បន្តថា នៅ​ដើមខែ​៥​ ឆ្នាំ​២០១៧ ជនសង្ស័យ​ទាំង​០២​នាក់​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​C100​ កូរ៉េ​នៅក្នុង​ក្រុមហ៊ុន​7NG។ នៅ​ថ្ងៃទី​០៧.០៥.២០១៧ បាន លួ​​ច​ម៉ូ​ទ័​រ​ ០២​ គ្រឿង របស់​ឈ្មោះ​ ស្រ៊ុ​យ ស្រួ​ន ០១​គ្រឿង ​និង​ម៉ូ​ទ័​រ​របស់​ឈ្មោះ​ ផៃ ​ណេ​ត​ ០១ ​គ្រឿង​។ 

    ជាក់ស្តែង​នៅ​ថ្ងៃទី​០១.០៦.២០១៧​ ម៉ោង​១១​យប់​បាន​លួច​ម៉ូ​ទ័​រ​ជនរងគ្រោះ​ឈ្មោះ​ ក្រឹ​ង ស្រ៊ុន ០១​គ្រឿង​ទៀត​។ ​លុះដល់​ថ្ងៃទី​០៨​ មិថុនា ​២០១៧ ម៉ោង​៤​ល្ងាច​ជនសង្ស័យ​ទាំង​០២​ នាក់​មានទំនាស់​នឹង​គ្នា​ហើយ​ជនសង្ស័យ​ឈ្មោះ ​ពៅ រ៉ា​ន់ ​ហៅ​យ៉ាង បានមក​​សារភាព​ប្រាប់​ជនរងគ្រោះ​ឈ្មោះ​ ផៃ ណេ​ត ថា បាន​លួច​ម៉ូ​ទ័​រ ហើយ​ជនរងគ្រោះ បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​សន្លុង ។​

    បន្ទាប់មក​សមត្ថកិច្ច​ប៉ុស្តិ៍​សន្លុង​បាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ បញ្ជូនមក​អធិការដ្ឋាន​ស្រុក ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី​៕

adverise with khmeread
tiger
Loading ad ...