មូលហេតុដែលចិនខ្លាចប្រព័ន្ធ THAAD របស់អាមេរិក មិនមែនមកពីជើងទម្របាញ់មីស៊ីលទេ គឺ...

    ​ចិន​បាន​ជំទាស់​ដាច់​ណាត់​ចំពោះ​ការដាក់​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល THAAD របស់​អាមេរិក​ជាច្រើន​ឆ្នាំ​មកហើយ បើទោះបីជា​ប្រព័ន្ធ​នេះ​ពុំមាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក៏ដោយ ពីព្រោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជឿថា ថ្ងៃ​ណាមួយ​ប្រព័ន្ធ​នេះ​នឹងធ្វើ​ឱ្យ​ចិន​ទប់​មិន​ជាប់​នឹង​ការវាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​។ 

​    ​ប្រព័ន្ធ THAAD ថ្មីៗ​នេះ​ទើបតែ​បញ្ជូនមក​កូរ៉េ​ខា​ត្បូង​សម្រាប់​ពង្រឹងសមត្ថភាព​ចាប់​សញ្ញា តាមដាន និង បំផ្លាញ​មី​ស៊ី​ល​ឆ្លង​ទ្វីប ដូច​មី​ស៊ី​ល ដែល​កូរ៉េខាងជើង​គំរាម​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​បាញ់ស្រោច​លើ​កងកម្លាំង​អាមេរិក និង​ទីក្រុង​នានា​របស់​កូរ៉េខាងត្បូង​។ 

​    ​ប៉ុន្តែ​ទោះបី​ប្រព័ន្ធ THAAD ជា​ប្រព័ន្ធ​ទំនើប​បំផុត​របស់​ពិភពលោក ក៏ប៉ុន្តែ​ជើង​ទម្រ​មី​ស៊ី​ល​រប​ស់វា​មិនបាន​បំភ័យ​ដល់​ចិន​នោះឡើយ​។ មី​ស៊ី​ល​មិន​បង្ក​ការគំរាមកំហែង​នេះ​ក៏​មិនមាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែរ ដោយហេតុថា​វា​ត្រូវបាន​ប្រើ​សម្រាប់តែ​បំផ្លាញ​គ្រាប់​មី​ស៊ី​ល​ដែល​កំពុង​ហោះ​សំដៅ​មក​តែប៉ុណ្ណោះ​។ 

​    ​វេ​ប​សាយ The Diplomat សង្ស័យថា ចិន​ខ្លាច​រ៉ា​ដា AN/TPY-2 ដ៏​ខ្លាំងក្លា​របស់​ប្រព័ន្ធ THAAD ដែលមាន​ពីរ​ម៉ូត​។ ម៉ូត​ទីមួយ (​សម្រាប់​ការព្រមាន​ទុកជាមុន​) គឺ​មើលឃើញ ៥៩៥ គីឡូម៉ែត្រ​ក្នុង​ទឹកដី​កូរ៉េខាងជើង រួច តាមដាន និង បាញ់​ទម្លាក់​មី​ស៊ី​ល​ដែល​កំពុងធ្វើដំណើរ​។ 

​    ​ក្នុង​ម៉ូត​មួយទៀត ប្រព័ន្ធ THAAD ក្លាយជា​ខ្នែង​បំបែក​មួយ សម្រាប់​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ខ្នាត​ធំ ដូចជា ខែល​ការពារ​បាញ់​ចេញពី​ដី ដែល​អាមេរិក​ប្រើប្រាស់​ថ្មីៗ​នេះ​ដើម្បី​បាញ់​ទម្លាក់​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​និម្មិត​មួយ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​។​

​    ​រយៈ​ចម្ងាយ​ព្យាករណ៍​នៃ​ប្រព័ន្ធ THAAD គឺអាច​ប្រែប្រួល​ពី​រាប់រយ​គីឡូម៉ែត្រ ទៅ​ជាង ៣.២០០ គីឡូម៉ែត្រ មានន័យថា រាល់​មី​ស៊ី​ល​ហោះ​ចេញពី​ចិន​សំដៅទៅ​អាមេរិក នឹងត្រូវ​បាញ់​កម្ទេច​ភ្លាមៗ​តែម្តង​។ 

​    ​ប្រព័ន្ធ THAAD បន្ទាប់មក​នឹង​បញ្ជូន​ទិន្នន័យ​ទៅ​ទីតាំង​ខែល​ការពារ​ប្រឆាំង​មី​ស៊ី​ល​ផ្សេងទៀត ហើយ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់​ការ​វាយបក​វិញ​។ ចិន​គ្មាន​សមត្ថភាព​វាយបក​ជាមួយ​អាមេរិក​ទេ​៕ 

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត