"ខ្ញុំ​វិលមុខ​ណាស់ ប្តី​ក៏​ប្រាប់​..." ពេលប្តី​ត្រឡប់​មកដល់​រោង​វិញ​...ប្រពន្ធស្លាប់បាត់

    កណ្តាល ៖ មាន​ករណីស្រី​ម្នាក់​លង់ទឹក​បណ្តាល​ឱ្យស្លាប់​កើតឡើង​នា​ថ្ងៃទី៨ ​មិថុនា​ ២០១៧ វេលា​ម៉ោង​៧ ​និង​៣០​នាទី យប់​នៅ​ចំណុច ភូមិ​តាំង​ឫស្សី ឃុំរ​កាជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ កែម ណាយ ភេទ​ស្រី​ អាយុ៥៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​រកា​ទី​១ ឃុំរ​កាជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្តាល (​ស្លាប់​) មាន​ប្តី​ឈ្មោះ ភួង ផាត ភេទ​ប្រុស អាយុ៦០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​រកា​ទី​១ ឃុំរ​កាជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ខេត្តកណ្តាល មានកូន​ស្រី​០២​នាក់​។​

    ប៉ូលិស​បន្តថា រយៈពេល​០៨​ខែ​មកហើយ​ជនរងគ្រោះ និង​ប្តី​បានមក​នៅ​យាម​ដី​ឱ្យ​ឈ្មោះ អៀង ណៃ។ កន្លងមក​ជនរងគ្រោះ តែងតែ​ពិសារ​ស្រា​ជាប្រចាំ​ថ្ងៃ​។ លុះ​នៅ​ថ្ងៃទី​០៨ ​មិថុនា​២០១៧ ម៉ោង​១១ ​ពេល​ហូបបាយ​ថ្ងៃ​រួច​ជនរងគ្រោះ​បាន​ដើរទៅ​ហូប​ស្រា​នៅផ្ទះ​ឈ្មោះ ទឹម សុខុន ខាងកើត​រោង​របស់ខ្លួន។​

    លុះដល់​ម៉ោង ១២ ​ជនរងគ្រោះ​ក៏​ដើរ​ត្រឡប់មក​រោង​វិញ ហើយ​និយាយប្រាប់​ប្តី​ថា "ខ្ញុំ​វិលមុខ​ណាស់ ប្តី​ក៏​ប្រាប់​ថាបើ​មិន​ស្រួលខ្លួន​សម្រាក​ទៅ​កុំ​ផឹកស្រា​ទៀត"។​ ពេលនោះ​ប្តី​ក៏​ទៅរក​កម្មករ​ក្នុងភូមិ​ទៅ។ 

    មកដល់​ម៉ោង ៥​ ល្ងាច​ប្តី ​ក៏​ត្រឡប់​មកដល់​រោង​វិញ​មិនឃើញ​ជនរងគ្រោះ​ក៏​ឆោឡោ​ដើររក រហូតដល់​ម៉ោង​៧​ និង​៣០​នាទី យប់​ប្តី​ជនរងគ្រោះ​ក៏​រកឃើញ​ជនរងគ្រោះ​ដេក​ផ្កាប់​ស្លាប់​ក្នុង​ប្រឡាយទឹក​ក្បែរ​រោង។​

    ក្រោយពី​កម្លាំង​ជំនាញ​ស្រុក បាន​ពិនិត្យ​យ៉ាង​ហ្មត់ចត់ ដោយមាន​ការចូលរួម​ពី​ក្រុមគ្រួសារ គ្រូពេទ្យ និង​មេភូមិ ក្រុមប្រឹក្សាឃុំ សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​គួរកត់សម្គាល់​ឡើយ គឺ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក និងបានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab