adverise with khmeread Image %281%29

ស្រវឹងស្រាជិះម៉ូតូសង់កូរ៉េ បុកដើមឈើរងរបួសធ្ងន់

     ភ្នំពេញ ៖ បុរសពុំទាន់ស្គាល់ឈ្មោះម្នាក់ស្រវឹងស្រា ជិះម៉ូតូម៉ាកសងកូរ៉េ ពណ៌ក្រហមមួយគ្រឿងក្នុងល្បឿនលឿនទៅបុកស៊ុមថ្មព័ទ្ធគល់ឈើខ្ទាតបោកផ្ទប់ក្បាលដើមឈើរងរបួសធ្ងន់ ។
     គ្រោះថ្នាក់ខាងលើនេះកាលពីវេលាម៉ោង ១១ និង ២០នាទីយប់ថ្ងៃទី ៤ធ្នូឆ្នាំ២០១៥នៅមុខផ្សាររតនាផ្លាហ្សា ស្ងិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
     ប្រភពព័ត៌មានពីសន្តិសុខយាមនៅក្បែរកន្លែង បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ជិះម៉ូតូសង់កូរ៉េពណ៌ក្រហមមួយគ្រឿងអត់មានស្លាកលេខ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជិះតាមបណ្តោយមហាវិថីសហព័ន្ធ រុស្សី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។
    ខណៈជិះមកដល់កន្លែងកើតហេតុ ដោយសារតែស្រវឹងទប់ម៉ូតូលែងរួចបានរ៉េទៅបុក ស៊ុមថ្មព័ន្ធគល់ឈើ ចំណែកមនុស្សផ្លោងបោកក្បាលទៅបុកនឹងដើមឈើ បែកក្បាលហូរឈាមពេញមុខរងរបួសធ្ងន់ ។
    ក្រោយពេលកើតហេតុ រថយន្តសាមុយមន្ទីរពេទ្យឯកជន ឃឹម រ៉ានី ទួលគោកមកដឹងយកទៅសង្គ្រោះភ្លាម ។ចំណែកម៉ូតូ ត្រូវបានប៉ូលិសចរាចរខណ្ឌមកយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំម្ចាស់មកទទួលយកទៅវិញ៕


 

adverise with khmeread

មតិយោបល់