adverise with khmeread 1

វិធី​កម្ចាត់​ចៃ​យ៉ាង​មាន​សុវត្ថិភាព​និង​ងាយស្រួល​បំផុត​

​    ​តើ​អ្វី​ទៅជា​វិធី​ងាយស្រួល​និង​សុវត្ថិភាព​បំផុត​ក្នុងការ​កម្ចាត់​ចៃ​ចេញពី​សក់​ក្បាល​កូន​របស់​អ្នក​?

​    ​ចៃ​រស់​នៅលើ​សក់​ក្បាលមនុស្ស និង​ចិញ្ចឹមជីវិត​ដោយ​ការ​ជញ្ជក់​ឈាម​ពីលើ​ស្បែកក្បាល​។ ទោះយ៉ាងណា ចៃ​ពុំបាន​បង្ក​ការរីក​រាលដាល​ជំងឺ​ណាមួយ​នោះឡើយ ប៉ុន្តែ​អាច​ឆ្លង និង​បង្កាត់​ពូជ​យ៉ាង​លឿន​បំផុត​។

​    ​ចៃ​បង្ក​ការរំខាន​ខ្លាំង​បំផុត​ចំពោះ​មនុស្ស និង​អាច​នាំឱ្យ​រលាក និង​រមាស់​ស្បែកក្បាល​។ ស្ថានភាព​នេះ​អាច​រឹតតែ​អាក្រក់​ឡើងៗ និង​ឈានទៅដល់​ការឆ្លង​រោគ​តែម្តង ប្រសិនបើ​ការ​រមាស់​នៅតែ​បន្ត​។

​     មាន​សាប៊ូ​ថ្លៃៗ និង​ស្និត​សិតសក់​លក់​នៅ​ទីផ្សារ ប៉ុន្តែ​វា​នៅ​មិន​អាចជួយ​បាន​ទាំងស្រុង​នោះទេ​។ ហេតុ​ដូចនេះហើយ យើង​នឹង​ប្រាប់​អ្នក​អំពី​របៀប​ព្យាបាល​ងាយៗ​មាន​ប្រយោជន៍​ដូចខាងក្រោម​នេះ​។

​     * របស់​ដែល​អ្នកត្រូវការ​៖
​    ​- ទឹក​ខ្ព​ល់​មាត់ Listerine
​    ​- ទឹកខ្មេះ​ស​
​    ​- សាប៊ូកក់សក់​
​    ​- ថង់​ប្លា​ស្ទិ​ក ឬ ថង់​គ្រប​ក្បាល​ពេល​ងូតទឹក​
​    ​- កន្សែងពោះគោ​
​    ​- ស្និត​សិតសក់​
​    ​
១. ដំបូង សម្អាត​ក្បាល​កូន​របស់​អ្នក​ជាមួយនឹង​ទឹក​ខ្ព​ល់​មាត់​រហូតដល់​សើម​ជោគ​ពេញ​ក្បាល​។​
២. យក​ថង់​គ្រប​សក់​ក្បាល​ឱ្យ​ជិត ហើយ​ទុកចោល ១ ម៉ោង​។
៣. បន្ទាប់មក ដកថង់​ចេញ​ដោយ​ប្រុងប្រយ័ត្ន​។​
៤. លាង​សម្អាត​សក់​កូន​របស់​អ្នក​ជាមួយ​ទឹកខ្មេះ រួច​យក​ថង់​គ្រប​ចោល​ម្តងទៀត​រយៈពេល ១ ម៉ោង​។​
៥. បន្ទាប់មក​ដកថង់​ចេញ រួច​លាង​សម្អាត​ក្បាល​ជាមួយ​សាប៊ូកក់សក់​ទូទៅ​។
៦. បន្ទាប់មកទៀត​យក​ស្និត​មក​សិតសក់​។ ទឹកខ្មេះ​នឹង​ជួយ​ជម្រុះ​ពង​ចៃ​ចេញពី​សក់​។

​    ​ក្លិន​របស់​ទឹក Listerine នឹង​ជួយ​ទប់​ចៃ​មិនឱ្យ​ចូលមក​ជិត​សក់​កូន​របស់​អ្នក​ឡើយ​។ ដាក់​ទឹក​នេះ​ចូល​ដប​បាញ់​ទឹក​មួយ រួច​បាញ់​លើស​ក់កូន​របស់​អ្នក​យូរៗ​ម្តង​។

​    ​ទោះបី​របៀប​ព្យាបាល​នេះ​រាង​ស្មុ​គ្រ​ស្មាញ​បន្តិច​ពិតមែន ប៉ុន្តែ​វា​ក៏​ល្អ​ជាង​ការដែល​អ្នកយក​ជាតិគីមី​មក​ដាក់​លើ​ក្បាល​កូន​របស់​អ្នក​ដែរ ដែល​វា​អាច​ជ្រាបចូល​ស្បែកក្បាល និង​ចូល​តាម​សរសៃឈាម​ថែមទៀត​ផង​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់