ការដាក់ដំណើរការសេវាកម្មទូទាត់សាច់ប្រាក់ mVisa QR code នៅប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី  ខែមិថុនា ឆ្នាំ ២០១៧៖ Visa ដែលជាក្រុមហ៊ុនបច្ចេកវិជ្ជាទូទាត់ប្រាក់សកល បាន​ប្រកាសថាខ្លួនកំពុងធ្វើការសហការជាមួយបណ្តាធនាគារក្នុងស្រុក និងពាណិជ្ជករនានា ដើម្បីបើក​ដំណើរការសេវាកម្មទូទាត់សាច់ប្រាក់ mVisa Quick Response (QR) code ទូរសព្ទដៃ ក្នុងគោល​បំណងបង្កើនល្បឿនការ​ផ្លាស់ប្តូរពីការទូទាត់សាច់ប្រាក់ ទៅជាការទូទាត់បែបអេឡិកត្រូនិក នៅ​ប្រទេសកម្ពុជា។

សេវាកម្ម mVisa អនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ទូរសព្ទដៃ​របស់ខ្លួន ដើម្បីធ្វើ​ការទិញទំនិញ​ដោយពុំចាំបាច់មានសាច់ប្រាក់ក្នុងដៃ បង់វិក័យបត្រ និងផ្ញើប្រាក់ទៅកាន់មិត្តភ័ក្តិ និងក្រុមគ្រួសារ​ប្រកបដោយសុវត្ថិភាព តាមរយៈការភ្ជាប់កាតឥណពន្ធវីសា កាតឥណទាន ឬគណនីបង់ប្រាក់ជា​មុន ជាមួយនឹងកម្មវិធី mVisa។ វានឹងធ្វើការផ្លាស់ប្តូរគណនីមូលដ្ឋានជាទម្រង់ឌីជីថល និងអនុញ្ញាត​ឱ្យអ្នកប្រើប្រាស់ អាចផ្ទេរប្រាក់ពីគណនីរបស់ខ្លួន ចូលទៅក្នុងគណនីពាណិជ្ជករ ប្រកបដោយសុវត្ថិភាព និងការទុកចិត្តតាមរយៈតាមការស្កេនកូដ QR។

ចំពោះពាណិជ្ជករ សេវាកម្ម mVisa អាចឱ្យពួកគេទទួលបានជម្រើសចំណាយទាប ក្នុងការទូទាត់​បែបអេឡិចត្រូនិក ដោយប្រើសេវាកម្ម mVisa QR code និងទូរសព្ទដៃរបស់ពួកគេ។

លោក Sean Preston អ្នកគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ បាន​មានប្រសាសន៍ថា៖ «ជាមួយនឹងការកើនឡើងនៃទីផ្សារទូរសព្ទ និងចំណង់ចំណូលចិត្តជាមួយ​បច្ចេកវិជ្ជាថ្មីៗ ប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងទទួលយកបទពិសោធន៍សេវាកម្មទូទាត់សាច់​ប្រាក់ mVisa ដែលផ្តល់នូវភាពឆាប់រហ័ស សុវត្ថិភាព និងងាយស្រួល។»


«តាមរយៈការប្រើប្រាស់ទូរសព្ទដៃ និងបច្ចេកវិជ្ជា QR code សេវាកម្ម mVisa ជួយបំពេញបន្ថែមមុខងារពីលើម៉ាស៊ីនឆូតកាត តាមរយៈការផ្តល់នូវប្រសិទ្ធភាពក្នុងការចំណាយសម្រាប់អាជីវកម្ម ដែល​បានទទួលយកសេវាកម្មទូទាត់សាច់ប្រាក់បែបអេឡិចត្រូនិក និងសម្រាប់អតិថិជនធ្វើការបង់ប្រាក់​តាមបែបអេឡិចត្រូនិក ជាជាងការប្រើប្រាស់សាច់ប្រាក់យកមកទូទាត់។ ដោយសារតែបែបនេះ​ហើយ ទើបយើងមើលឃើញឱកាសយ៉ាងសំខាន់មួយ សម្រាប់ឱ្យសេវាកម្ម mVisa ជួយបង្កើនការប្រើប្រាស់សេវាកម្មទូទាត់សាច់ប្រាក់អេឡិចត្រូនិក នៅទូទាំងប្រទេស ជាពិសេសជាមួយពាណិជ្ជកម្មតូចៗ និងនៅតាមតំបន់ដាច់ស្រយាល។»

ប្រតិបតិ្តការសេវាកម្ម​ mVisa ទាំងអស់ត្រូវបានដំណើរការតាមរយៈបណ្តាញជាសកល VisaNet ការអនុវត្តមាត្រដ្ឋាន ប្រកបដោយសុវត្ថិភាព និងភាពជឿទុកចិត្ដនៃការទូទាត់តាម Visa ទៅកាន់​ការទូទាត់តាមលេខកូដ QR។

លោក Preston បានបន្ថែមថា៖ «យើងពិតជារំភើបដោយបានពាំនាំអ្វីដែលថ្មីជាមួយនឹងដំណោះ​ស្រាយនៃការទូទាត់មួយប្រកបដោយភាពច្នៃប្រឌិតដូចជា mVisa មកកាន់ប្រទេសកម្ពុជា។ យើង​ប្តេជ្ញាចិត្តក្នុងការសហការជាមួយរដ្ឋាភិបាល អតិថិជនទាំងអស់របស់ពួកយើង និងពាណិជ្ជកររបស់​យើង ដើម្បីពង្រីកការទូទាត់អេឡិចត្រូនិកនៅទូទាំងប្រទេស។»

សេវាកម្ម mVisa នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជាក្នុងត្រីមាសទីបីនៃឆ្នាំ ២០១៧។ សូមធ្វើការទំនាក់ទំនងជាមួយនឹងធនាគារក្នុងស្រុករបស់លោកអ្នក សម្រាប់ព័ត៌មានបន្ថែម។

អំពី Visa Inc. 

Visa ជាក្រុមហ៊ុនទូទាត់ប្រាក់សកលលោក តាមបែបបច្ចេកវិជ្ជាដែលផ្សារភ្ជាប់អតិថិជន អាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ និងរដ្ឋាភិបាលនៅតាមបណ្ដាប្រទេស និងតំបន់ជាង ២០០ កន្លែង ដែលមាន​ល្បឿនលឿន សុវត្ថិភាព និងអាចជឿទុកចិត្តបាន។ យើងធ្វើប្រតិបត្តិការលើដំណើរការបណ្តាញដ៏​ទំនើបបំផុតគឺ VisaNet ដែល​មាន​សមត្ថភាពក្នុងការដោះស្រាយឮជាមួយនឹងសារនៃប្រតិបត្តិការ​ច្រើនជាង ៦៥,០០០ សារក្នុងរយៈពេលត្រឹមតែ ១ វិនាទី ជាមួយនឹងការការពារចំពោះ​ការភាន់ច្រឡំ​សម្រាប់អតិថិជន និងធានាសម្រាប់ការទូទាត់ទៅកាន់ពាណិជ្ជករផងដែរ។ Visa មិនមែន​ជា​ធនាគារ និងមិនបានចេញកាត ពង្រីកឥណទាន ឬកំណត់ ក៏ដូចជាពង្រីកអត្រាការប្រាក់ និងថ្លៃ​សេវា​សម្រាប់អតិថិជនឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការបង្កើតថ្មីរបស់ Visa អនុញ្ញាតឲ្យអតិថិជនគ្រឹះស្ថានហិរញ្ញវត្ថុរបស់ខ្លួនផ្តល់នូវជម្រើសច្រើនទៀតដល់អតិថិជន៖ ទូទាត់ភ្លាមៗជាមួយនឹងឥណពន្ធ ទូទាត់មុនជាមួយនឹងការបង់ប្រាក់ជាមុន ឬទូទាត់​ពេល​ក្រោយ​ជាមួយផលិតផលឥណទាន។ 

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.visa.com

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនង៖

Sovannary Kry

Red Dot (Cambodia) Co., Ltd

Phone: +855 11 733 368

Email: [email protected] | [email protected]

 

Adhe Hapsari

Visa Worldwide Pte. Ltd

Phone: +62 821 22554479

E-mail: [email protected]  

 

ទូរសព្ទទំនាក់ទំនង៖ +62 821 22554479

សារអេឡិចត្រូនិច៖ [email protected]  

adverise with khmeread