adverise with khmeread 1

បុរស​ម្នាក់រ​អិល​ជើង​ចូលក្នុង​ដៃទន្លេ​លង់​ស្លាប់​

    កណ្តាល ៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់ ត្រូវបាន​គេ​ប្រទះ​ឃ់​ញ​កាលពី​ព្រលប់​ថ្ងៃទី​៥​ខែ​កុ​ម្ភះ ឆ្នាំ ២០១៦​នៅ​ចំណុច​ដៃទន្លេ​បាសាក់​កោះ​ថ្មី ភូមិ​ទួល​កន្ទួត ឃុំ​កោះធំ​(​ក​)​ស្រុក​កោះធំខេត្តកណ្តាល បន្ទាប់ពី​រអិល​ជើង​ចូលក្នុង​ដៃ​ទឹកទន្លេ​។​

   ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ គឿន កក្កដា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​សព្វថ្ងៃ ភូមិ​ត្រពាំង​អំពិល ឃុំ​បឹង​កណ្ដោល ស្រុក​បាកានខេត្តពោធិសាត់ ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​៥​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦ ជនរងគ្រោះ​បានមកពី​ស្រុកកំណើត​នៅ​ខេត្តពោធិសាត់ មកលេង​ផ្ទះ​បងប្អូន​នៅ​ភូមិ​ចុង​កោះ​ថ្មិ​ី ឃុំ​កោះធំ​(​ក​)  ស្រុក​កោះធំ ខេត្តកណ្ដាល

។​លុះ​ពេលធ្វើ​ដំណើរ​មកដល់​ភូមិ​ទួល​កន្ទួត​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល ក៍​ចុះ​លាងដៃ​ក្នុង​ដៃទន្លេ​បាសាក់​កោះ​ថ្មី ។​នៅពេលនោះ​ក៍​រអិល​ជើង​ធ្លាក់​ចូលក្នុង​ទឹក បណ្ដាល​ឲ្យ​លង់​ស្លាប់​តែម្ដង។​

   ក្រោយពី​ទទួល​ពត៍​មាន​ផ្នែក​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ​បានទទួល​បញ្ជា​ពី​លោក​អធិការ​ចុះទៅ​ដល់​កន្លែង​កើតហេតុ​ហើយ​បានធ្វើការ​ពិនិត្យ​សាកសពជនរងគ្រោះ​ឃើញថា​ពុំមាន​ស្លាកស្នាម​ពាក់​ព​ន្ធ័​និង​ករណី​ឃាតកម្ម​ឡើយ​។​

    បន្ទាប់ពី​ពិនិត្យ​ចប់​រួចរាល់​សមត្ថកិច្ច​យើង​បានប្រគល់​សាកសព​ដល់​ក្រុមគ្រួសារ​សព​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

 

adverise with khmeread

មតិយោបល់