adverise with khmeread 1

អ្នក​ដែល​ចង់បាន​សម្រស់​ស្អាត​ច្បាស់​ជា​ចង់ដឹង "​រូបមន្ត​បុរាណ​ជប៉ុន​" មួយ​នេះ​!

​    ​ទឹកបាយ​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​សុខភាព និង​ក៏ដូចជា​សម្រាប់​ស្បែក​និង​សក់​ផងដែរ​។

​    ​ផឹកទឹក​បាយ​អាច​ព្យាបាល​ជំងឺ​រាគរូស រួមទាំង​គ្រប់គ្រង​សម្ពាធ​ឈាម និង ជួយ​ក្នុងការ​ដោះស្រាយ​ជាមួយ​ជំងឺមហារីក​ទៀតផង​។ ទឹកបាយ​ក៏​ជួយ​ព្យាបាល​ទល់លាមក និង​កាត់បន្ថយកម្តៅ​ក្នុង​រាងកាយ​ផងដែរ​។ ទឹកបាយ​អាច​ប្រើប្រាស់​បាន​លើ​គ្រប់​ប្រភេទ​ស្បែក​ទាំងអស់​។ កោសិកា​ស្បែក​ងាប់​អាច​កម្ចាត់​ចេញ​បាន​ជាមួយនឹង​ការប្រើ​ម្សៅ​អង្ករ ដែល​គេ​និយមប្រើ​ធ្វើជា​អ្នក​សម្អាត​រាងកាយ​។ ម្សៅ​អង្ក​រអា​ចរក​ទិញ​បាន​គ្រប់​ហាង​លក់ទំនិញ ប៉ុន្តែ​ប្រើ​ទឹកបាយ​ធ្វើ​នៅផ្ទះ​វា​ប្រសើរ​ជាង​ទិញ​ម្សៅ​អង្ករ​នៅ​ផ្សារ ដែលមាន​ផ្ទុក​ជាតិគីមី​។

​    ​*​ខាងក្រោម​នេះ​គឺជា​របៀប​ធ្វើ​ទឹកបាយ​នៅផ្ទះ​ដោយ​ខ្លួនឯង​៖
​    ​ដាក់​អង្ករ​ក្នុង​ចានគោម​មួយ រួច​លាង​សម្អាត​ជាមួយ​ទឹក​។ ដាំ​វារ​ហូត​ទាល់តែ​ឆ្អិន​។ នៅពេល​ឆ្អិន ត្រូវ​ស្រិត​យក​ទឹក​ដាក់​ក្នុង​កែវ​វែង រីឯ​បាយ​ត្រូវ​រក្សាទុក​ក្នុង​ឆ្នាំ​។

​    ​*​របៀប​ប្រើប្រាស់​ទឹកបាយ​សម្រាប់​ថែរក្សា​សម្រស់​៖
​    ​- ទឹកបាយ​គឺជា​អ្នកថែរក្សា​ស្បែក​ពូកែ​លេខ​១ ដែល​វា​ជួយ​ធ្វើឱ្យ​ស្បែក​រលោង​និង​តឹង​ណែន​ល្អ​។ យក​បន្ទះ​ក្រណាត់​តូច​មួយ​ជ្រលក់​ចូលក្នុង​ទឹកបាយ រួច​បិត​វា​នៅលើ​មុខ​។សម្រស់​ស្បែក​របស់​អ្នកនឹង​កាន់តែ​ប្រសើរឡើង​។

​    ​- ស្បែក​របស់​អ្នក​អាច​មើលទៅ​ពុំមាន​សុខភាព​ល្អ​ទេ ប្រសិនបើ​មាន​រន្ធ​ញើស​អាក្រក់​មើល​។ ប៉ុន្តែ​ទឹកបាយ​អាចជួយ​កាត់បន្ថយ​វា​បាន​។ យក​បន្ទះ​ក្រណាត់​តូច​មួយ​ដាក់​ក្នុងទឹកបាយ រួច​បិត​ទៅលើ​ស្បែក​។ វា​ដើរតួ​ជា​អ្នក​ធ្វើឱ្យ​ស្វិត​និង​រួញ​រន្ធ​ញើស​។

​    ​- មុន​អាច​ព្យាបាល​ជា​ជាមួយនឹង​ទឹកបាយ​។ ប្រើ​បន្ទះ​ក្រណាត់​តូច​មួយ​ជ្រលក់​ទឹកបាយ​រួច​យកទៅ​បិត​ពីលើ​មុន​។ មុននឹង​ចាប់ផ្តើម​បាត់​ពីលើ​មុខ​បន្តិច​ម្តងៗ​។

​    ​- រោគ​ស្បែក​ម្យ៉ាង​ហៅថា Eczema ឬ រោគ​តាអក​អាច​ព្យាបាល​ជាសះស្បើយ​ជាមួយនឹង​ទឹកបាយ​ដ៏​អស្ចារ្យ​នេះ​។ បិត​ទឹក​នេះ​ទៅលើ​កន្លែង​ដែល​កើតរោគ​ស្បែក​។ ស្ថានភាពជំងឺ​នេះ​អាច​ព្យាបាល​ជាសះស្បើយ​ជាមួយនឹង​ការបិត​ទឹកបាយ​ជាប្រចាំ​។

​    ​- ស្បែក​របស់​អ្នកនឹង​កាន់តែ​ភ្លឺ​ថ្លា​ដោយ​ការប្រើប្រាស់​ទឹកបាយ ដែល​ល្អប្រសើរ​ជាង​ផលិតផល​សិប្បនិម្មិត​ជាច្រើន​។ ប្រសិនបើ​អ្នក​លុបមុខ​ជាមួយ​ទឹកបាយ​ជាប្រចាំ អ្នក​នឹងមានស្បែ​កមុខ​តឹង​ណែន​ល្អ​ជាមិនខាន​។ បិត​ទឹកបាយ​លើ​មុខ​របស់​អ្នក​ជាមួយ​បន្ទះ​ក្រណាត់​។

​    ​- ចុងក្រោយ ទឹកបាយ​អាច​ប្រើ​ធ្វើជា​ម៉ាស​សម្រាប់​សក់​។ វា​នឹង​ធ្វើឱ្យ​សក់​របស់​អ្នក​ភ្លឺរលោង​។ ស្រោច​ទឹកបាយ​លើ​ស្បែកក្បាល និង​សក់ រួច​ទុកចោល ២០ នាទី​។ រួច​លាងសម្អាត​ជាមួយ​ទឹក​ធម្មតា ហើយ​កក់សក់ និង​ផ្លុំ​ស​ម្ងួ​ត​សក់​ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់