ក្លឹបយក្សអេស្ប៉ាញ Real Madrid បានសម្រេចចិត្តហើយថា ពួកគេនឹងចំណាយលុយ ៣២ លានយ៉ូរ៉ូដើម្បីនាំយកអតីតខ្សែប្រយុទ្ធវ័យក្មេង Álvaro Morata មកកាន់ទីក្រុងម៉ាឌ្រីដវិញ។ តម្លៃនេះត្រូវបានយល់ព្រមនៅពេលដែលអតីតខ្សែប្រយុទ្ធយុវជនរបស់ក្លឹបបានវេចបង្វិចទៅចុះចូលជាមួយសេះបង្កង់ Juventus កាលពីឆ្នាំ ២០១៤។
ឥឡូវពេលវេលាវាច្បាស់ជាគ្រប់គ្រាន់ដើម្បីនាំយករូបគេមកវិញហើយ បន្ទាប់ពីចំណាយពេលពីរឆ្នាំជាមួយ Juventus ដែលជាកន្លែងដែលកីឡាកររូបនេះបានធំដឹងក្តីជាកីឡាករអាជីព។
ចេតនារបស់ក្លឹបនៅរាជធានីម៉ាឌ្រីដមួយនេះគឺដើម្បីបំពេញនូវកិច្ចព្រមព្រៀងសម្រាប់កីឡាករូបនេះដែលកំពុងលេចធ្លោនៅទ្វីបអឺរ៉ុប។ បើសិននេះជាអ្វីដែលពួកគេបានសម្រេចចិត្តមែននោះ កីឡាករវ័យ ២៣ ឆ្នាំរូបនេះនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើការលក់ក្នុងថ្ងៃអនាគត។ បិសាចក្រហម Manchester United និងហង្សក្រហម Liverpool ក៏ចង់ទិញកីឡាកររូបនេះផងដែរ។
យើងក៏ប្រហែលជាអាចឃើញកីឡាកររូបនេះចូលរួមជាមួយលោក José Mourinho នៅបិសាចក្រហម Man Utd ផងដែរ ព្រោះគាត់ចូលចិត្តអត្តចរិករបស់ Morata និងអាចធ្វើឲ្យគាត់ក្លាយជាកីឡាករខ្លាំងទៀតផង។
Real Madrid ជឿថាពួកគេអាចនឹងចំណាយដល់ទៅ ៥០ លានយ៉ូរ៉ូសម្រាប់ Morata ដោយចំណាយលើស ១៨ លាននៅពេលដែលទីផ្សារដោះដូរកីឡាករបើកសាជាថ្មីនៅខែមិថុនានេះ។
ការចរចាត្រូវរូវគ្នាគឺជាមូលដ្ឋានមួយ ដូច្នេះហើយ Álvaro Morata និងបន្តទម្រង់លេងល្អរបស់គាត់ក្នុងពេលបច្ចុប្បន្ន ហើយយើងអាចឃើញគាត់លេងបានល្អនៅក្នុងតំបន់អឺរ៉ុប និងអាចឃើញគាត់លេងឲ្យជម្រើសជាតិផងដែរ៕
