ទូរទស្សន៍​សាម​សុង QLED TV ទទួលបាន​ពានរង្វាន់​បី​ផ្ទួនៗ​គ្នា​ជា​លើកដំបូង​

ភ្នំពេញ​៖ ថ្ងៃទី ៩ មិថុនា ២០១៧៖ កាលពី​ថ្ងៃ​សុក្រ បើតាម​ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​ថា ទស្សនា​វ​ដ្តី​ប្រព័ន្ធ​សោ​ទស្សន៍​អាល្លឺម៉ង់​បានដាក់​ពិន្ទុ​រហូតដល់​ទៅ 920 ពិន្ទុ ដល់ ទូរទស្សន៍​សាម​សុង​ស៊េរី QLED TV Q9 ដែល​លំដាប់​ពិន្ទុ​ខ្ពស់បំផុត​ត្រឹម​គឺ 1,005​។ នេះ​មានន័យថា សាម​សុង​បានទទួល​រង្វាន់​ពី​ភាព​ឥតខ្ចោះ​បី​ផ្ទួនៗ​គ្នា ដែល​ធ្វើ​ឲ្យ​ទូរទស្សន៍​សាម​សុង QLED គឺជា ទូរទស្សន៍​តែមួយគត់​ដែល​ទទួលបាន​ភាព​អស្ចារ្យ លើ​លក្ខខណ្ឌ​វាយតម្លៃ​ទាំងបី​គឺ​៖ ការបញ្ជាក់ គុណភាព ភាព​ច្នៃប្រឌិត​ថ្មី និង​ភាពលេច​ធ្លា​។ 

​ក្រុមហ៊ុន​សាម​សុង​បានចាប់ផ្តើម​ការលក់​ទូរទស្សន៍​នៅក្នុង​ទ្វីបអឺរ៉ុប​កាលពី​ខែមីនា​កន្លងទៅ​។ ពេលនេះ​ក្រុមហ៊ុន កំពុង​ត្រៀម​ដាក់​បង្ហាញ​ខ្សែស្រឡាយ​ទូរទស្សន៍ QLED ដែល​ជម្រុញ​ភាពជោគជ័យ​នៃ​ម៉ូ​ដែល​ទើប នឹង​សម្ពោធ​រួច​មួយ​នេះ​។ ចំនួន​ការលក់​ប្រចាំ​សប្តាហ៍​នៃ​ទូរទស្សន៍​ប្រភេទ QLED TV បាន​កើន ឡើង លើស​បួន​ដង​នៅ​ដើមខែ​ឧសភា បើ​ប្រៀបធៀប​នឹង​ស​ប្តា​ហ៌​មុនៗ កាលពី​ចាប់ផ្តើម​ដាក់លក់​។​


 
​ជាមួយនឹង​យុទ្ធសាស្ត្រ​ដ៏​រលូន​នៃ​ផលិតផល​ទូរទស្សន៍​ប្រភេទ QLED TV ឆ្នាំនេះ ភាគហ៊ុន​ទីផ្សារ​ក្រុមហ៊ុន​សាម​សុង ឈរ​យ៉ាងរឹងមាំ​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​អាមេរិក និង​អឺរ៉ុប​។ ក្រុមហ៊ុន​សាម​សុង​ក៏​កំពុង​នាំមុខ​នៅ​ទីផ្សារ​អឺរ៉ុប ផ្នែក​ទូរទស្សន៍​ដ៏​ទំនើប​ផងដែរ ជាមួយនឹង​ភាគហ៊ុន​ទីផ្សារ​ប្រមាណ​40%​។ 
 
​នៅ​ប្រទេស​ចិន ផលិតផល​អេ​ឡិច​ត្រូ​និ​ច និង​ប្រភព​នៃ​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​មាន​ទំហំ​ធំ ជាមួយនឹង​ការចាប់ផ្តើម​លក់​ទើបតែ​ជាង​10​សប្តាហ៍ ភាគហ៊ុន​ទីផ្សារ​របស់​ទូរទស្សន៍​សាម​សុង​ប្រភេទ Quantum Dot កើនឡើង​រហូត ដល់ 2.4% នៅក្នុង​ទីផ្សារ​ដែលមាន​ការប្រកួត​ប្រជែង​ខ្ពស់បំផុត​។ ក្រុមហ៊ុន​សាម​សុង​បានធ្វើ​ឲ្យ  ទូរទស្សន៍​សាម​សុង​ប្រភេទ Quantum dot មាន​ចំណែក​ទីផ្សារ​ភាគហ៊ុន​ពី 80% ទៅ 90% នៅ​ទីផ្សារ​ប្រទេស​ចិន​។​

​លោក Yoon Lee អនុប្រធាន​ជាន់ខ្ពស់​អាជីវកម្ម​ផ្នែក Visual Display របស់​ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និ​ច បាន​មានប្រសាសន៍ថា ទូរទស្សន៍​ប្រភេទ QLED TV មិន​ត្រឹមតែ​ផ្តល់នូវ​រូបភាព​គុណភាព​ខ្ពស់​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ទូរទស្សន៍​ដែល​ឆ្លុះបញ្ចាំង​ពី​បែបបទ​ជីវិត​ទាន់សម័យ តាមរយៈ​ការ​រចនា និង​មុខងារ​ទំនើប របស់​វា​»​។​

​នៅក្នុង​ការដាក់​សម្ពោធ​ទូរទស្សន៍​ប្រភេទ QLED TV កាលពី​ខែមីនា​កន្លងមក ក្រុមហ៊ុន​សាម​សុង​បាន​ប្តេជ្ញាចិត្ត​ក្នុងការ នាំមុខ​នូវ​ទូរទស្សន៍​ទាន់សម័យ​ថ្មី​មួយ ជាមួយនឹង​ការ​ព័ណ៌នា​អំពី​ទូរទស្សន៍​ដែល​អាច​រួម​បញ្ចូលមក​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ក្រោម​ចំណងជើង​ថា «​ផ្ទាំង​កញ្ចក់​គ្រប់​ទីកន្លែង​»​។ សាម​សុង​ក៏បាន​រៀបចំ​ការសម្ពោធ​ជា​សកល​នូវ​ទូរទស្សន៍ ប្រភេទ QLED TV នៅ​សារមន្ទីរ Louvre ទីក្រុង​ប៉ារីស កាលពីដើម​ខែមីនា ដើម្បី​បង្ហាញថា​វា​សិល្បៈ​មួយផ្នែក នៃ​គ្រឿង​លម្អ​បច្ចេកវិទ្យា​។​

ដើម្បី​ទស្សនា​ដោយផ្ទាល់​នូវ​ពណ៌​ធម្មជាតិ​ដ៏​អស្ចារ្យ​ពិតៗ​របស់​ទូរទស្សន៍​ប្រភេទ QLED TV សូមកុំ​ភ្លេច ចូល​ទស្សនា​ហាង​ទំនើប​សាម​សុង​នៅ​ទូទាំងប្រទេស ឬ​នៅ​ហាង​ទំនើប​សាម​សុង​ណាមួយ​ដែល​នៅ​ជិត លោកអ្នក​បំផុត​។​

ក្រុមហ៊ុន Samsung Electronics Co., Ltd 
Samsung Electronics Co., Ltd នាំ​ជូន​នូវ​បទពិសោធន៍​ថ្មី​ដល់​ពិភពលោក និង​អនាគតកាល ដែល​ពោរពេញ​ទៅដោយ​គំនិត និង​បច្ចេកវិទ្យា​ច្នៃប្រឌិត​។ ក្រុមហ៊ុន​សាម​សុង​កំពុង​កៃ​ច្នៃ​អភិវឌ្ឍ​ទូរទស្សន៍ ទូរ​ទឹកកក ម៉ាស៊ីន​បោកគក់ ម៉ាស៊ីនត្រជាក់ ស្មា​ត​ហ្វូ​ន ឧបករណ៍​ពាក់​លើ​រាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់​នៅផ្ទះ​បែប​ឌីជីថល ឧបករណ៍​ឨ​សថ​ថ្នាំពេទ្យ ប្រព័ន្ធ​បណ្តាញ​ផ្សេងៗ គ្រឿង​បរិក្ខារ​ចម្លង​អគ្គីសនី និង​គ្រឿង​អំពូល LED ផងដែរ​។ សម្រាប់​ព័ត៌មាន​ថ្មីៗ សូម​ចូលទៅ​កាន់ Samsung Newsroom នៅ​គេហទំព័រ http://news.samsung.com​។​


 

adverise with khmeread

អ្នកនឹងចូលចិត្ត