adverise with khmeread 1

Angel di Maria មិន​ចង់​ចងចាំ​បទពិសោធន៍​នៅ​ទឹកដី Old Trafford សូម្បីតែ​បន្តិច​

​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Angel di Maria បាន​ពណ៌នា​ពេលវេលារ​បស់​គាត់​នៅ​ទឹកដី Old Trafford ថា​ជា "​បទពិសោធន៍​ដ៏​សោកសៅ​" និង​បានធ្វើ​ឲ្យ​គាត់​មិន​ចង់​ចងចាំ​បទពិសោធន៍​នោះ​តទៅ​ទៀតឡើយ​។​

​កីឡាករ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្រុម​នៅ​ចក្រភព​អង់គ្លេស Man Utd ពី​ក្លឹប​យក្ស Real Madrid ក្នុងតម្លៃ​កំណត់ត្រា ៥៩,៧ លាន​ផោន​កាលពី​ខែសីហា ឆ្នាំ ២០១៤ ប៉ុន្តែ​បន្ទាប់ពី​ចាប់ផ្តើម​រដូវ​កាល​យ៉ាង​ល្អ ទម្រង់​លេង​របស់គាត់​បាន​ធ្លាក់​យ៉ាងគំហុក​មុននឹង​ត្រូវបាន​លក់​ចេញ​ក្នុងតម្លៃ ៤៤ លាន​ផោន ទៅកាន់​ជើងឯក Ligue 1 ក្រុម PSG កាលពី​រដូវ​កាល​មុន​។​

Angel di Maria បាន​ជួប​ការលំបាក​បន្ទាប់ពី​មានការ​ប៉ុនប៉ង​លបចូល​ផ្ទះ​របស់គាត់​នៅក្នុង​ទីក្រុង​ម៉ាន់​ឆេស​ស្ទើ​មុននឹង​បែកបាក់​ជាមួយនឹង​គ្រូបង្វឹក​លោក Louis van Gaal ប៉ុន្តែ​កីឡាករ​រូបនេះ​ក៏បាន​ទទួលស្គាល់​ផងដែរ​ថា ពេលវេលា​របស់គាត់​នៅក្នុង​ក្របខ័ណ្ឌ Premier League មិន​ដំណើរការ​ដូច​ការគ្រោង​ទុក​ឡើយ​។​

​និយាយ​ជាមួយនឹង​សារព័ត៌មាន L'Equipe កីឡាករ​វ័យ ២៧ ឆ្នាំ​រូបនេះ​បាន​និយាយថា "Manchester ជា​បទពិសោធន៍​ដ៏​សោកសៅ​។ រឿង​ទាំងឡាយ​មិន​ដូច​អ្វីដែល​ខ្ញុំ​រំពឹងទុក​ឡើយ​។ ខ្ញុំ​មិនអាច​លាក់បាំង​អារម្មណ៍​មួយ​នេះ​បានទេ ខ្ញុំ​ពិតជា​ខកចិត្ត​ខ្លាំងណាស់​។ និយាយ​ឲ្យ​ស្មោះ ខ្ញុំ​ពិតជា​មិនដឹងថា​មានរឿង​អ្វី​កើតឡើង​នោះទេ ហើយ​ខ្ញុំ​ក៏​មិន​ចងចាំ​អ្វី​ឡើយ​"​។​

​បន្ទាប់ពី​រកបាន​បួន​គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣២ លើក​ឲ្យ​បិសាច​ក្រហម Di Maria បាន​រកឃើញ​ទម្រង់​លេង​ល្អ​របស់ខ្លួន​វិញ ជាមួយ​ក្រុម​នៅ​រដ្ឋធានី​របស់​ប្រទេស​បារាំង​មួយ​នេះ ដោយ​រកបាន​ប្រាំបី​គ្រាប់​និង​ប៉ះ​ឲ្យ​មិត្ត​រួម​ក្រុម​បាន ១០ គ្រាប់​ឲ្យ​ក្រុម​ឈរ​ដាច់​តែឯង​នៅ​កំពូល​តារាង​។ PSG ក៏​នឹងត្រូវ​ប្រឈមមុខ​ជាមួយ Chelsea ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ ក្នុង​ក្របខ័ណ្ឌ Champions League ផងដែរ​។​

​បើទោះជា​មាន​ទម្រង់​លេង​អន់​នៅក្នុង​ពិភព​បាល់ទាត់​អង់គ្លេស​ក៏ដោយ ក៏ Di Maria នៅតែ​ទទូចថា គាត់​គ្មានអ្វី​ដើម្បី​បង្ហាញ​ពី​អតីតកាល​របស់គាត់​នៅ​ក្លឹប​បិសាច​ពេល​ប៉ះ Chelsea ឡើយ ខណៈ​កីឡាករ​រូបនេះ​ទាយ​ថា​ក្រុម PSG នឹង​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ Champions League រដូវ​កាល​នេះ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់