adverise with khmeread 1

Olivier Giroud ចង់​ស៊ុត​បញ្ចូល​ទី ៣០ គ្រាប់​ជូន​ក្រុម​កាំភ្លើង​ធំ​ដើម្បី​ឈ្នះ​ពាន Premier League

​ខ្សែប្រយុទ្ធ​កាំភ្លើង​ធំ Arsenal កីឡាករ Olivier Giroud បានបញ្ជាក់​ពី​ចេតនា​របស់គាត់​ថា​ចង់​ដឹក​ដៃ Arsenal ឆ្ពោះទៅរក​ការ​លើ​ពាន Premier League ម្តងទៀត ក្រោយ​ខកខាន​ស្គាល់​រសជាតិ​ជាង ១០ ឆ្នាំ​មកនេះ​។​

​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ប្តេជ្ញា​ថា​នឹង​ឈ្នះ​ពាន​ជាមួយ​ក្រុម​កាំភ្លើង​ធំ​ឱ្យខាងតែបាន ហើយ​គាត់​សង្ឃឹមថា​គ្រាប់​បាល់​របស់គាត់​គឺអាច​ជួយ​ពួកគេ​សម្រេចបាន​នូវ​ភាពរុងរឿង​ថ្មី​មួយ​សម្រាប់​ក្លឹប​។​

​ហើយ Giroud បន្ត​ក្តីសង្ឃឹម និង​ជឿជាក់​លើ​ខ្លួនឯង​យ៉ាង​មុតមាំ​ថា​គាត់​នឹង​អាច​រកបាន ៣០ គ្រាប់​នា​រដូវ​កាល​នេះ​។​

​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​បារាំង​រូបនេះ​បា​នរក​គ្រាប់​បាល់​ចំនួន ១៨ គ្រាប់​រួចមកហើយ​សម្រាប់​ក្រុម​កាំភ្លើង​ធំ​រាល់​ការប្រកួត​ទាំងអស់ និង​ក្តី​សង្ឃឹមថា​នឹងត្រូវ​បន្ថែម​គ្រាប់​បាល់​ទៀត​សម្រាប់​ក្រុម​នេះ​ដើម្បី​សន្សំ​ពិន្ទុ​លើក​ពាន​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់