ព្រៃផ្សៃ! ស្ត្រីចំណាស់ម្នាក់ចងគំនុំជាមួយអ្នកជិតខាង បែរជាដាក់ថ្នាំកណ្តុរក្នុងទឹកឱ្យកូនគេអត់ដឹងអីអាយុ ៨ ឆ្នាំ ផឹកពុលស្លាប់!

    ​អ្នកភូមិ​ម្នាក់​ក្នុងប្រទេស​ចិន​មាន​ឈ្មោះថា Liu Yuqin វ័យ ៥៨ ឆ្នាំ បាន​ចងគំនុំ​ជាមួយនឹង​គ្រួសារ​អ្នកជិតខាង​របស់ខ្លួន​ក្នុង​ឆ្នាំ ២០១២​។​

​    ​ប្រាំ​ឆ្នាំកន្លងមក ប្ដី​របស់​លោកស្រី Liu មាន​ឈ្មោះថា Xu ត្រូវបាន​បញ្ជា​ដោយ​មេភូមិ បង់លុយ​សំណង​ចំនួន ២ ពាន់​យ័ន​ដល់​គ្រួសារ​ជិតខាង​។​

​    ​នេះ​ដោយសារតែ​គាត់​បានធ្វើឱ្យ​មនុស្ស​ម្នាក់​ក្នុងចំណោម​គ្រួសារ​នោះ​របួស​ក្នុង​អំពើហិង្សា​មួយ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ចិន​។​

​    ​បើទោះជា​បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​លោកស្រី Liu នៅតែ​ចងគំនុំ​នឹង​អ្នកជិតខាង​របស់ខ្លួន​ដដែល​។ គំនុំ​នោះបាន​នាំឱ្យ​លោកស្រី Liu បំពុល​កូន​របស់​អ្នកជិតខាង​វ័យ ៨ ឆ្នាំ​ក្នុង​ខែ មីនា​។ នេះ​បើ​យោត​តាម​តុលា​ចិន​និយាយ​។​

​    ​លោកស្រី Liu បាន​ប្រាប់​ចៅស្រី​របស់ខ្លួន​ឱ្យ​ហុច​ទឹក​មួយ​កែវ​មាន​ថ្នាំ​កណ្ដុរ​ក្នុង​ទឹក​ទៅ​ក្មេងប្រុស​នោះ​។ ក្មេងប្រុស​នោះ​ចាប់ផ្ដើម​មិន​ស្រួលខ្លួន និង​ក្អួត​នៅពេល​ត្រឡប់ទៅផ្ទះ​។ ក្មេងប្រុស​នោះ​មិន​ស្រួល​រឹតតែ​ខ្លាំង និង​បាន​ស្លាប់​នៅ​ព្រឹក​ដដែល​នោះ​។ ភ្លាមៗ​នោះ សុនខ​របស់​គ្រួសារ​នោះបាន​ទៅ​លិឍ​កម្អួត​ក្មេងប្រុស​នោះ ហើយ​ស្លាប់​តាម​ពីក្រោយ​នឹង​គេ​ដែរ​។​

​    ​ដោយមាន​ការសង្ស័យ​ខ្លាំង គ្រួសារ​ជនរងគ្រោះ​បាន​តេ​ហៅ​ប៉ូលិស ហើយ​ប៉ូលិស​បាន​រកឃើញ​ភាគល្អិត​ថ្នាំ​កណ្ដុរ​ជាប់​នឹង​ម្រាមដៃ​របស់លោក​ស្រី Liu​។ ហើយ​ក្រោម​មក​ពួកគេ​បាន​រកឃើញ​លោកស្រី Liu បាន​ពង្រាយ​ថ្នាំពុល​ពេញ​ប្រឡាយទឹក​នៅក្បែរ​ភូមិ​នោះ​ទៀតផង​៕

ប្រភព៖ឞរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត