ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាប់​ចោរលួច​.​ឆក់​២​នាក់​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាប់​ចោរលួច​.​ឆក់​២​នាក់​ក្នុង​២​ករណី​ផ្សេងគ្នា​ជា​បន្តបន្ទាប់ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃ​ចន្ទ​ស្អែក​នេះ។​

    ករណី​ទី​១ -​មាន​អំពើ​ប៉ុនប៉ង​ឆក់​លួច​យក​កាបូប នៅ​ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល១៣ ​និង​០០​នាទី នៅ​ចំណុច ក្រុម​០៩ ផ្លូវ លេខ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែន​សុខ។  

    ប៉ូលិស​និយាយថា​ជនសង្ស័យ​ឈ្មោះ វី ដេវីដ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​សង់​ថ្មី ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ឡុង វ៉ាន់​នី ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវលំ ភូមិ​ភ្នំពេញ​ថ្មី  សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    សម្ភារៈ​បន្សល់ទុក ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​សេ​១២៥ ផលិត​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GD-2248។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ បានធ្វើការ​ល្បាត ដល់ ចំណុច​ខាងលើ​ឃើញ​ជនសង្ស័យ​ចំនួន​០៣​នាក់ ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង បានធ្វើ​សកម្មភាព​ឆក់យក​កាបូប​ពី​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​បាន​ស្រែកថា​ចោៗ។​

    ដោយ​កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​កំពុងធ្វើការ​ល្បាត ក៏បាន​ដេញតាម​ឃាត់ខ្លួន ជនសង្ស័យ​បាន​ម្នាក់ យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ចំណែក បក្ខពួក​ជនសង្ស័យ​ចំនួន​០២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួន។ 

    ករណី​ទី​២ - មាន​ករណី អំពើ​លួច​យក​ម៉ូតូ​នៅ​ថ្ងៃទី​០៩ ​មិថុនា​ ២០១៧ វេលា​ម៉ោង​១១ និង​៣០នាទី ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ឃ្មួញ​បានធ្វើការ​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់ នៅ​ចំណុច មុខផ្ទះ​សង់​ថ្មី​លេខ​២ ផ្លូវ លេខ​២៣២ ភូមិ​សែន​សុខ​៧ សង្កាត់​ឃ្មួញ ខណ្ឌ សែន​សុខ។  

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឡុង គឹម​វ៉ាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល ភូមិ​២ សង្កាត់ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ យុន ស្រុ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​គ្រូបង្រៀន ស្នាក់​នៅផ្ទះ​លេខ​២ ផ្លូវ​២៣២ ភូមិ​សែន​សុខ​៧  សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។​ សម្ភារៈ​បន្សល់ទុក ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​សេ​១២៥ ផលិត​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BV-3614 ប្រគល់​ឱ្យ​ម្ចាស់​វិញ។  

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​របស់ខ្លួន​នៅមុខ​ផ្ទះ​របស់ខ្លួន រួច​បាន​ចូល​ក្នុងផ្ទះ​អង្គុយ​ហូបបាយ​បាន​មួយសន្ទុះ។​ ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​០១​នាក់ បានធ្វើ​សកម្មភាព​កាច់​បំបាក់​សោក​ម៉ូតូ​របស់​ជនរងគ្រោះ រួច​ជិះ​បាន​ចម្ងាយ​ប្រែល​៣០​ម៉ែត្រ។​

    ភ្លាមនោះ​ជនរងគ្រោះ ឃើញ​ក៏បាន​ស្រែកថា​ចោៗ និង​បាននាំគ្នា​ដេញតាម​ចាប់បាន​ជន ចំនួន​ម្នាក់ យកមក​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ឃ្មួញ​តែម្តង។ 

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី​៕​

adverise with khmeread