បុរស​ម្នាក់​ស្រវឹងស្រា​បើក​ម៉ូតូ​ធ្លាក់​ផ្លូវស្លាប់​ខ្លួនឯង​

    កោះកុង ៖  មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង បង្កដោយ ម៉ូតូ ជិះ​ដួល​ដោយ​ខ្លួនឯង នៅ​ចំណុច​ស្ពាន​កំពង់​ភ្លូ ភូមិ​ជី​ត្រេះ ឃុំ​អណ្ដូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង បណ្តាល​ឱ្យ​ស្លាប់​បុរស​ម្នាក់ នៅ​ល្ងាច​ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧​កន្លងទៅនេះ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ដៀប បាន ភេទ​ប្រុស អាយុ២៣ឆ្នាំ មូល​ហ​តុ បើកបរ​ក្នុងស្ថានភាព​ល្បឿន​លឿន និង​ស្រវឹងស្រា ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ ត្រង់ចំណុច​ផ្លូវកែង។​

    សព​ប្រគល់ជូន​ក្រុមគ្រួសារ ក្រោយពេល​សមត្ថកិច្ច​ធ្វើ​កោសល្យ វិច័យ​រួច៕

adverise with khmeread